​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

188
ចែករម្លែក

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ភ្នំ​ដំបង​ស្ថិតនៅ​ភូមិ​ភ្នំ​ដំបង​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន​ខេត្ត ប៉ៃលិន ។​

​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២ នាក់ មានឈ្មោះ ង៉ែត គា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ កសិករ និង​ឈ្មោះ​សេន ពិ សិទ្ធ ភេទ ប្រុស អាយុ ២៧ ឆ្នាំ កសិករ ។ អ្នក ទាំង ពីរ រស់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ក្រោយ​ធ្វើតេស្ត​ទឹកនោម​គឺមាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចស​ត់​ការ​តាម​នីតិវិធី​៕S/