​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​

1151
ចែករម្លែក

​(​ព្រះវិហារ​)៖​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​អាវុធហត្ថ​ខេត្តព្រះវិហារ​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៣១​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ភូមិ​គោគ​បេង​សង្កាត់​កំពង់​ប្រណាក​ក្រុង​និង​ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​ទី​១​ឈ្មោះ​សេង មករា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​បើករ​ថយ​ន្ត រស់នៅ​ភូមិ​គោក​សង្កាត់​កំពុង​ប្រណាក​ក្រុង​និង​ខេត្តព្រះវិហារ​ក្នុង​ប្រតិបត្តិការ​នោះ​ផងដែរ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​បាន​មួយចំនួន​រួមមាន​ម្សៅ​ក្រាម​ព​ណ៏​ស​ចំនួន​៥​កញ្ជប់​តូច​ស្មើ​និង​០,៧៥​ក្រាម​និង​ទូរស័ព្ទដៃ​២​គ្រឿង​។​

លុះ​មកដល់​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ​កំលាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​យឹម​វុ​ធ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​កម្មករ​រស់នៅ​ភូមិ​ភ្នំ​ដែក​ឃុំ​រមណីយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​វុ​ធ​តាង​រួមមាន​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​ចំនួន​១​កញ្ជប់​ស្មើ​និង​០,៣៦​ក្រាម​ម៉ូតូ​មួយគ្រឿង​គ្មាន​ស្លាក​លេខ​ទូរស័ព្ទដៃ​២​គ្រឿង​។​
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្តព្រះវិហារ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕S/​ដោយ​៖ សៅ វ៉ាន់ ឌី​

​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​