​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

527
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២​ខែ​វិ​ច្ជិ​កា​ឆ្នាំ​២០១៨​។​មន្ត្រីនគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ជនសង្ស័យ ១.​ឈ្មោះ​ហួន វាសនា​ហៅ​ពែ​ក​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិគ​គ្រួស​ឃុំ​ពេជ្រ​មន្នី​ស្រុក​គងពិសី​២.​ឈ្មោះ​ស៊ីម​វ៉ាន់​នៃ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​៣.​ឈ្មោះ​ឈិន​សុភា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ទាំង​២​នាក់​រស់នៅ​ភូមិ​ដូន​កែវ​ឃុំ​សែន​ដី​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​

​ប្រភព​បាន​បន្តថា​មុន​ឃាត់ខ្លួន​សង្ស័យ​ទាំង​៣​នាក់​នោះ​គឺ​កម្លាំង​បាន​ចុះ​ល្បាត​ទីតាំង​ខាងលើ​ឃើញ​ជនសង្ស័យ​ទាំងនោះ​កំពុង​សេព​គ្រឿងញៀន​ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​និង​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់​ទូរស័ព្ទ​ចំនួន​២​គ្រឿង​និង​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​បាន​នាំ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​៕S/​