​បញ្ជូន​ជនសង្ស័យ​៦​នាក់​ទៅ​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

294

(​ព្រះវិហារ​)៖​កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៦​នាក់​ទៅ​តុលាការខេត្ត​ព្រះវិហារ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​កម្លាំង​បង្ក្រាប​បី​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​។​ក្នុងនោះ​រឹបអូស​បាន​សារធាតុ​ញៀន​និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ស្ថិតនៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​ជំហាន​ដំបូង​កម្លាំង​បាន​ចុះ​ឃាត់​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​រថយន្ត​ចំនួន​២​នាក់​ដោយ​ដកហូត​សារធាតុ​ញៀន​បាន​១​កញ្ចប់​នៅត្រង់ចំណុច​ភូមិ​វាល​ធំ​ស្ងិ​ត​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

កម្លាំង​បាន​យកមក​សាកសួ​ហើយ​កម្លាំង​បាន​ឈាន​ចុះទៅ​បង្ក្រាប​ជនសង្ស័យ​ចំនួន​៣​នាក់​បន្ថែមទៀត​ស្ថិត​ក្នុងភូមិ​ស្រអែម​ខាង​ជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដោយ​រឹបអូស​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​។​ក្នុងនោះ​មាន​៥​កញ្ចប់​តូច​ដកហូត​មូ​តូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​ព​ណ៏​ខ្មៅ​និង​លុយ​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ​។​

មន្ត្រី​ដដែល​បាន​បន្តថា​កម្លាំង​បាន​សាកសួរ​ក្រុម​ជនសង្ស័យ​ហើយ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​កម្លាំង​បាន​ចុះទៅ​ឆែកឆេរ​បន្ទប់​ជួល​ឈ្មោះ​ឌី​ស្ថិតនៅ​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ដែរ​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ថែមទៀត​រឹបអូស​សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​តូច​។​ប្រភព​បន្តថា​ជនសង្ស័យ​ទាំង​៦​នាក់​រួមទាំង​វត្ថុតាង​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ​រួមមាន​ទី​១​ឈ្មោះ​ថាំង​ស​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជា​អ្នក​ចែកចាយ​។​

ទី​២​ឈ្មោះ​ទៀង​ឌី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរប​អ្នក​ចែកចាយ​ថ្នាំញៀន​ទី​៣​ឈ្មោះ​ប៊ុន​វណ្ណ​ភេទ​ប្រុស​អាយុ​១៧​មុខរប​អ្នកបើករថយន្ត​ដឹក​ទឹក​សុទ្ធ​(​ជា​អ្នកប្រើប្រាស់​)​។​ទី​៤​ឈ្មោះ​ឃឿន​ដា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរប​ជាង​ឈូសឈើ​សិប្បកម្ម​កែច្នៃ​ទី​៥​ឈ្មោះ​ទី​៦​ឈ្មោះ​ស្រុ​ន​ចាន​ពេទ្យ​ភេទ​ស្រី​អាយុ​៤១​ឆ្នាំ​ត្រូវជា​ប្រពន្ធ​ឈ្មោះ​ទៀង​ឌី​៕S/​ដោយ​សៅ​វ៉ាន់ឌី​

​បញ្ជូន​ជនសង្ស័យ​៦​នាក់​ទៅ​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​