​បញ្ជូន​ជន​ចែកចាយ​គ្រឿងញៀន​ពីរ​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​

339

(​បាត់ដំបង​)៖​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៧​បាន​បញ្ជូន​​អ្នករកស៊ី​ចែកចាយ​គ្រឿងញៀន​ពីរ​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ក្រោយពេល​ប៉ូលិស​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​អធិការ​ស្រុក​ឯក​ភ្នំ​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​១១​ខែតុលា​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ក្រុមទី​៦​ភូមិ​ស្នា​ពីមុខ​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​បុរស​សង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ទិ​ត្យ បូ​រិ​ន​ហៅ​តូច​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​អ​ន្ស​ង​សក​ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​និង​ឈ្មោះ​សាន សុភ័ក្ត្រ​ហៅ​ជ្រូក​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​រហាក​សួង​ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​ព្រមទាំង​​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​ថង់​ធំ ទូរស័ព្ទដៃ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ស៊េរី​ចាស់​។​
​ ​
​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​មក​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃទី​១២​ខែតុលា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​បញ្ជូន​អ្នករកស៊ី​ចែកចាយ​គ្រឿងញៀន​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​