​បញ្ជូន​ជន​ញៀន​ថ្នាំ​ម្នាក់​ទៅ​មណ្ឌល​អប់រំ​កែប្រែ​តាម​សំណូមពរ​ឪពុកម្តាយ​

262

(​បាត់ដំបង​)៖​នៅ​រសៀល​ថ្ងៃទី​២២​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៧​យោងតាម​សំណូមពរ​របស់​ឪពុកម្តាយ​កម្លាំង​នគរបាល​ស្រុក​មោងឫស្សី​បាន​ធើ្វ​ការឃាត់ខ្លួន​ជន​ប្រើប្រាស់​ញៀន​គ្រឿង​ខុសច្បាប់​ម្នាក់​ហើយ​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​នៅ​ស្រុក​ប​វេ​ល​។​

​លោក​កែវ​សុខុម​អធិការរង​នគរបាល​ស្រុក​បាន​ឳ្យ​ដឹងថា​យ​វជន​ដែល​ញៀន​ថ្នាំ​មានឈ្មោះ​ពឿ​ត​គឹម​ហាក់​ហៅ​ម៉ុក​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​មោង​ឃុំ​មោង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​។​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​ដោយ​មានការ​សំណូមពរ​ពី​អាណាព្យាបាល​សមត្ថកិច្ច​បា​ន​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​មណ្ឌល​ពិ​ភ​នៃ​ក្តីសង្ឃឹម​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​ដើម្បី​ធ្វើការ​កែប្រែ​និង​បន្សាបថ្នាំ​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​យុវជន​ញៀន​ថ្នាំ​ត្រូវ​បញ្ជូនទៅ​ម​ន្ឌ​ល​កែប្រែ​