​បញ្ជូន​ជន​បីនាក់​ទៅ​តុលាការ​ករណី​លួច​,​ទទួលផល​ចោរកម្ម​,​និង​គ្រឿងញៀន

546
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ជាប់ជំពាក់​ក្នុងករណី​លួច​ទទួលផល​ចោរកម្ម ការសេព​និង​ការប្រើប្រាស់​គ្រឿងញៀន​។​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បញ្ជូន​ខ្លួន​រួម​នឹង​វត្ថុតាង​បទល្មើស​ក្រោយពី​ដកហូត​បាន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៩​។​

​ករណី​ខាងលើ​សម​ត្ថិ​ច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​រសៀល​ថ្ងៃទី​១៤​មករា​២០១៩ កន្លងមក ក្រោយ​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​។​មន្ត្រី នៃ​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការខេត្ត ១.​ឈ្មោះ ប៊ុន ឌី​ណា អាយុ​៣៦​ឆ្នាំ​។ ២.​ឈ្មោះ ប៊ុន ដា អាយុ​៣១​ឆ្នាំ​។​ជនសង្ស័យ​ទាំងពីរ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច ។

ទី​៣. ឈ្មោះ រិ​ន ហុង ហៅ​ម៉ៅ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ជាប់​ពាក់ព័ន្ធ​នឹង​បទ​សមគំនិត​ទទួលផល​ចោរកម្ម​ពី​ជនសង្ស័យ​ទាំងពីរ​ខាងលើ​។​ប្រធាន​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត លោក​ភុយ​ខ្វៃ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៣​នាក់​ជាប់​ក្នុង​បទចោទប្រកាន់​៣​បទល្មើស បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​កំហុស​។​

​ក្រោយ​ការឃាត់ខ្លួន​រួច​គឺ​ករណី​លួច​អំពើ​ទទួលផល​ចោរកម្ម និង​ជាប់​ពាក់ព័ន្ធ នឹង​ការ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។ លោក​ថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​ជា​ប្រភេទ​ឈើ​ជ្រុង​ឈើ​សន្លឹក​និង​តុមូល​កែច្នៃ​ពាក់កណ្តាល​លទ្ធផល​សំរេច​និង​ដកហូត​បាន​សារធាតុ​ញៀន​នោះ​ថែមទៀត​។​

រីឯ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នេះ​ធ្វើឡើង​នៅក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ពី​ការបាត់បង់​ទ្រព្យសម្បត្តិ នៅក្នុង​លំនៅដ្ឋាន​របស់​ពួកគេ​។​

​លោក ភុយ ខ្វៃ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៦​មករា​នេះ ជនសង្ស័យ​ទាំង​៣ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​៣​បទល្មើស​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​អយ្យការ និង​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក វត្ថុតាង​ឈើប្រណិត​ធ្នង់ បេង និង​នាងនួន សុ​ក្រំ​ចំនួន​៨១​ដុំ​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​មន្ត្រី​ឈើ​ខេត្ត រីឯ គ្រឿង​សង្ហា​រឹម​តុមូល បានប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​នោះ​ហើយ ៕S/​