​បញ្ជូន​ជន​ប្រើ​គ្រឿងញៀន​ម្នាក់​ទៅ​មណ្ឌល​កែប្រែ​នៅ​ស្រុក​ប​វេ​ល​

497
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​បញ្ជូន​អ្នកប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ទៅ​មណ្ឌល​កែប្រែ​ពិភព​នៃ​ក្តីសង្ឃឹម​ស្រុក​ប​វេ​លតា​ម​សំណូមពរ​របស់​អាណាព្យាបាល​របស់​ជនសង្ស័យ​។​

លោក​សារ៉េត​វិ​សេដ្ឋ​អធិការរង​ន​គេ​បាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ជន​សង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន​មានឈ្មោះ​រ៉េត​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្នល់​បត់​ឃុំ​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​។​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​ការបញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀន​ទៅ​មណ្ឌល​កែប្រែ​ពិភព​នៃ​ក្តីសង្ឃឹម​ស្រុក​ប​វេ​ល​គឺ​ធ្វើតាម​សំណូមពរ​របស់​អាណាព្យាបាល​របស់​ជនសង្ស័យ​៕S/