​បញ្ជូន​ជន​ពីរ​នាក់​និង​ម៉ា​ទឹកកក​ជិត​៦​ក្រាម​ទៅ​តុលាការ​

289
ចែករម្លែក
  • 12
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នា​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជន​ពីរ​នាក់​និង​ម៉ា​ទឹកកក​ចំនួន​៤​ថង់​ទម្ងន់​៥,៥២​ក្រាម​ទៅ​តុលាការ​។​ក្រោយពេល​នគរបាល ស្រុក មោងឫស្សី​ចាប់ខ្លួនបាន​នៅ ចំណុច មុខ ខារ៉ាអូខេ ៩៩៩​ស្ថិត ​នៅ ក្រុមទី ៣​ភូមិ តា តុ ក ១​ឃុំ មោង​ស្រុក មោង ប្ញ ស្សី​កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩​។

​លោក វរសេនីយ៍ត្រី​ស គឹម ឡុង អធិការនគរបាល ស្រុក មោង ឬ ស្សី​បានឱ្យដឹងថា​ជន​​សង្ស័យ​ប្រុស​ទាំង​២ នាក់​មានឈ្មោះ រី សារិទ្ធ អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ តា តុ ក ១ ឃុំ មោង ស្រុក មោង ឬ ស្សី ខេត្តបាត់ដំបង និង​ឈ្មោះ ញាណ ប៉ូ ឡូ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ តា តុ ក ២ ឃុំ មោង​ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។

​សមត្ថកិច្ច បាន ដកហូត វត្ថុតាង រួមមាន ថ្នាំញៀន ប្រភេទ មេ តំ ហ្វេ តា មីន (ICE ម៉ា ទឹកកក ) ចំនួន​៤ កូន ថង់​ទម្ងន់ ៥,៥២ ក្រាម និង ទូរស័ព្ទដៃ ១ គ្រឿង ។​ករណីនេះ កម្លាំង សមត្ថកិច្ច ជំនាញ កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ​តាម​នីតិវិធី​៕S/