​បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​ករណី​វាយ​ប្រពន្ធ​បណ្ដាល​ឱ្យស្លាប់​

464
ចែករម្លែក
  • 10
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​)៖​កាលពី​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលា​ការដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្រើ​អំពើហិង្សា​ទៅ​ប្រពន្ធ​របស់ខ្លួន​រហូតដល់​ស្លាប់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​មានឈ្មោះ ស៊ន ឡា អាយុ​៥២​ឆ្នាំ​។ រីឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ សុខ ឌឿ ត្រូវជា​ប្រពន្ធ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។​អ្នកស្រី វ៉ន ពិសី​ភេទ​ស្រី​អាយុ ៣៩​ឆ្នាំ​ជា​កសិករ រស់នៅ​ភូមិ​ក្បែ​គ្នា​បាន​ប្រាប់​ឲ្យ​ដឹងថា គ្រួសារ​នេះ​ឱ្យតែ​ផឹកស្រា​ស្រវឹង ប្ដី​តែងតែ ប្រើ​ហិង្សា​ជា​ញឹក​ញ​ប់​ទៅលើ​ប្រពន្ធ​។​

​តាម​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ​បច្ចេកទេស​បានឱ្យដឹងថា សព​ជនរងគ្រោះ​មាន​ស្នាម​ជាំ​ខាង​ខ្នង បាក់ធ្មេញ​បែក​មាត់​និង​ជាំ​សៀត​៦​ថ្កា​ខាងឆ្វេង​។​ចំណែក​ជនសង្ស័យ​(​ស៊ន​ឡា​)​ត្រូវបាន​នគរបាល​ស្រុក​ចិត្រ​បុរី​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩​ហើយ​ក៏បាន​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​។​ដើម្បី​សួរនាំ​ក្រោយពី​នគរបាល​ជំនាញ​បាន​សួរនាំ​រួច​ក៏​ធ្វើ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​ដើម្បី​ចាត់វិធានការ​តាមច្បាប់​៕S/

បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​ករណី​វាយ​ប្រពន្ធ​បណ្ដាល​ឱ្យស្លាប់​