​បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពីបទ​រំលោភ​សេពសន្ថវៈ​

380
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​អន្តរា​គម​ន៏​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ផ្ទះ​របស់គេ​ស្ថិតក្នុង​ភូមិ​គោក​ឃុំ ប វេ ល ស្រុក ប វេ ល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ។​

​លោក​សុខ​សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យ​ថា​ជនសង្ស័យ​ឈ្មោះ​រើ​ន​.​រ៉ា​ន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​នៅ​ភូមិ​គោក​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​លោក​បន្តថា​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្ត​ន៏​តាម​ដីកា បង្គាប់ ចាប់ខ្លួន លេខ ៧៤៧ ដ . ច . ខ ចុះ ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០១០ របស់ លោក​ឌុ​ច​សុខ​សារិន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង។

​ដោយ​ចោទ​ពីបទ​រំលោភ សេព ស ន្ថ វះ ប្រព្រឹត្ត នៅ ចំណុច ភូមិ បឹង អន្លក់ ឃុំ ក្ដុល តា ហែ ន ស្រុក ប វេ ល​ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​១៤​ខែ​កក្ដ​ដា​ឆ្នាំ ២០០៩ ។​

​ក្រោយ អនុវត្ត សម្រេច សមត្ថកិច្ច ជំនាញ បាន បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង ខេត្ត​បាត់​ដំ​បង ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ ព្រោះ​ឯកសារ​មាន​ក្នុង​ដៃ​របស់​ចៅក្រម​ស្រាប់​៕S/