​បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​ពីបទ​ប្រើ​ហិង្សា​លើ​សង្សារ​ឱ្យ​រងរបួស​

489
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​វាយ​ទៅលើ​សង្សារ​របស់ខ្លួន​ឱ្យ​របួស​ជាច្រើន​កន្លែង​។​

យុវជន​រូបនេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៩​ពេលដែល ជនសង្ស័យ ស​ង្ងំ​លាក់ខ្លួន​នៅ ក្នុង​ផ្ទះជួល​របស់​មិត្តភក្ដិ​មួយកន្លែង​ស្ថិត នៅ ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង ។​

​លោក វរសេនីយ៍ទោ​ឈឿ ង គឹ ម សុង​នាយការិយាល័យ ព្រហ្មទណ្ឌ កំរិត ស្រាល បានឱ្យដឹង ថា ជនសង្ស័យ មានឈ្មោះ ឡា ច ងួ ន យី ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិ ១៣ មក រា សង្កាត់ ព្រែក ព្រះស្ដេច ក្រុង បាត់ដំបង ។​ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ល័ ក្ខ ស្រី ធំ អាយុ ២៤ ឆ្នាំ ដែល ជា អ តី​សង្សា វ​របស់​ជនសង្ស័យ​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​សារភាព​រួចមក​លោកស្នងកា​រ​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី ចាត់ការ​តាម​នីតិវិធី​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ស្ត្រី​រងរបួស​ស្មា​ជើង​និង​ដងខ្លួន​