​បញ្ជូន​ជន​ម្នាក់​ទៅ​តុលារ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

400
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​បានសម្រេច​ជាច្រើនលើក​។​ក្រោយពេល​សមត្ថកិច្ច​អធិការ​ស្រុក​បាណន់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១​ខែមករា​តាម​ពាក្យបណ្តឹង​របស់​ជីដូន​ជនរងគ្រោះ​នៅ​ចំណុច​ភូមិ​សំបួរមាស​ឃុំ​ស្នឹង​ស្រុក​បាណន់​។​

លោក​ប៉ាន់​វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ឆ​យ​រី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​សំបួរមាស​ឃុំ​ស្នឹង​ស្រុក​បាណន់​។​ចំណែក​កុមារី​រងគ្រោះ​អាយុ​១៤​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

កុមារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​កាលពី​យប់​ថ្ងៃទី​២២​ខែធ្នូ​២០១៨​រូបនាង​និង​មិត្តស្រី​ឈ្មោះ​ម៉ៅ វី​អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​ដូង​ឃុំ​ឈើទាល​ស្រុក​បាណន់​បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ​ឡុង​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​សំបួរមាស​ឃុំ​ស្នឹង​ឱ្យមក​ដឹក​ពួកខ្លួន​ដើរលេង​និង​មើល​គេ​រាំ​ធុងបាស់​ភូមិក​ង្ហ​ត​ឃុំ​ក​ន្ទឺ​១​ស្រុក​បាណន់​។​

ក្នុងពេល​រាំ​ធុងបាស់​នាង​បាន​ជួប​យុវជន​ម្នាក់​ឈ្មោះ​ឆ​យ​រី​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​សំបួរមាស​ឃុំ​ស្នឹង​។​នៅពេល​រាំ​ចប់​ឈ្មោះ​សឿ​បាន​ដឹក​ពួកខ្លួន​ទៅផ្ទះ​។​តែ​ចៃដន្យ​ជួប​បុរស​ម្នាក់​ចាំចម្ការ​ឈ្មោះ​សឿ​បាន​ទុក​ខ្លួន​និង​ឈ្មោះ​ឆ​យ​រី​ឱ្យ​នៅចាំ​រោង​នោះ​សិន​ព្រោះ​គេ​ត្រូវ​ទៅ​ដឹក​មនុស្ស​២​នាក់​ទៀត​។​

ពេល​នៅក្នុង​រោង​តែ​២​នាក់​ឈ្មោះ​ឆ​យ​រី​ក៏​ឱបថើប​ខ្លួន​នៅលើ​អង្រឹង​រួច​អូស​ដៃ​នាង​ឡើង​ទៅលើ​រោង​ចាប់បង្ខំ​រួមភេទ​លុះត្រា​បានសម្រេច​។​កុមារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ​ឆ​យ​រី​នេះ​ធ្ប​រួមភេទ​ជាមួយ​នាង​បានសម្រេច​ជាច្រើនលើក​៕S/