​បញ្ជូន​ជន​៣​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

486
ចែករម្លែក

​ដោយ​ពស​/​ពោធិសាត់ៈ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិសាត់​ប​ញ្ជួ​ន​ខ្លួន​ទៅ​តុលាកា​ខេត្តពោធិសាត់​ដោយ​ជាប់ចោទ​ពីបទ​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​

​មន្ត្រី​ប៉េអឹម​ចុះបង្ក្រាប​បទល្មើស​បានឱ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​កម្លាំង​ប៉េអឹម​ឃាត់ខ្លួន​នោះបាន​ធ្វើឡើង​នៅ​ឃុំ​ប្រ​ម៉ោ​យ​ស្រុក​វាលវែង​និង​នៅ​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​។​ឈ្មោះ​ជួន​ប៉ុន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ថ្កោល​ធំ​ឃុំ​អន្លង់ត្នោត​ស្រុក​ក្រគរ​។​២​ឈ្មោះ​ឆេង​មេ​ង​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​យា​កាប​ក្រោម​ឃុំ​បឹង​កន្ទួតស្រុក​ក្រគរ​។​កម្លាំង​រឹបអូស​វត្ថុតាង​មាន​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស​មួយកញ្ចប់ ម៉ូតូ​មួយគ្រឿង ទូ​រស​ព្ធ័​មួយគ្រឿង​។​

​ម្នាក់ទៀត​ឈ្មោះ​ពេទ្យ​ពៀ​អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​រវៀង​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​ដោយ​រកឃើញ​វត្ថុតាង​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២២​កញ្ចប់​។​ក្នុងនោះ​មាន​១៣​កញ្ចប់​ធំ​និង​៩​កញ្ចប់​តូច​។​កម្លាំង​ប៉េអឹម​ក៏បាន​ចុះ​ឆែកឆេរ​ផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ​អ៊ុត​តាក់​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​រវៀង​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​តែ​ម្ចាស់ផ្ទះ​រត់គេចខ្លួន​បាត់​។​តែ​រកឃើញ​សម្ភារៈ​សម្រាប់​ជក់​និង​ថង់​ច្រក​ថ្នាំញៀន​មួយ​ចនួន​៕S/