​បញ្ជូន​បុរស​ចិន​ម្នាក់​ដែល​លួច​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើឱ្យ​ការចាប់​ជំរិត​ទៅ​តុលាការ​

1025
ចែករម្លែក

(​កណ្ដាល​)៖​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៧​នេះ​បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​លួច​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើឱ្យ​ការចាប់​ជំរិត​នៅ​សណ្ឋាគារ​”​ត្រា​នី​កា​” ដល់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ហើយ ដើម្បី​ចាត់ការ​តាមច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា​ស្នងការរង​ខេត្ត​និង​ជា​ប្រធានការិយាល័យ​នគរបាល​កណ្ដាល​ព្រហ្មទណ្ឌ​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ត្រូវបានធ្វើ​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ នៅ​បន្ទប់​លេខ​៣០៦​ជាន់​ទី​៣​សណ្ឋាគារ​”​ត្រា​នី​កា​”​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ​ចំរើន​ស្នងការ​នគរបាល​ខេត្ត​ប​ដោយមាន​ការសម្របសម្រួល​ពី ព្រះរាជ​អា​ជា​រង លោក ទិន សុចិ​ត្រា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង បញ្ជាក់ថា ជនជាតិ​ចិន​ដែល​បង្ក្រាបបាន​នេះ ឈ្មោះ ZHU CHULE អាយុ​៣១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ G-51567813 ដោយ​ក្នុងនោះ​ដកហូត​បាន ឧបករណ៍​បន្ទះ​ស្តើង ក្នុង​០១​បន្ទះ មាន​អង់​តែ​ន​, ឧបករណ៍​មាន​ភ្លើង​ទទួល​ខ្សែ ពី​បន្ទះ​ស្តើង​, ឧបករណ៍ ម៉ាក Kingtel, ម៉ូតូ​០១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1R-2104​។​

​មេការ​សណ្ឋាគារ​បាន​បំភ្លឺថា ជនជាតិ​ចិន​ខាងលើ​បាន​ជិះ​ម៉ូតូ ម៉ាក Click ពណ៌​ឈាមជ្រូក មក​ជួល​សណ្ឋាគារ​ត្រា​នី​កា បន្ទប់​លេខ​៣០៦ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១៖៣០​នាទី​។ លុះដល់​ម៉ោង​០៤៖១៧​នាទី ជនសង្ស័យ​ខាងលើ បាន​ចាកចេញ​ដោយ​មធ្យោបាយ​ដដែល ហើយ​មិនបាន​ត្រឡប់មកវិញ​ឡើយ​។​

​ស្នងការរង​បន្ថែមថា ដោយ​បានទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ដឹកនាំ​ដោយ លោក​អធិការនគរបាល​ក្រុង​តាខ្មៅ បាន​ចុះ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​បន្ត តាមឃ្លាំមើល ជាមួយ​មេការ​សណ្ឋាគារ ត្រា​នី​កា​។ លុះ​វេលា​ម៉ោង ០៧៖០០​នាទី នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ បាន​វិលត្រឡប់​ចូលមក ដល់​សណ្ឋាគារ​វិញ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ឆែកឆេរ​បន្ទប់​ចាប់យក​វត្ថុតាង ឧបករណ៍​ពាក់ព័ន្ធ ហើយ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

​បញ្ជូន​បុរស​ចិន​ម្នាក់​ដែល​លួច​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើឱ្យ​ការចាប់​ជំរិត​ទៅ​តុលាការ​(រូប៖វ៉េបសាយ)