​បញ្ជូន​បុរស​តៃវ៉ាន់​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អ្នកដទៃ​៥០​ម៉ឺន​ដុល្លារ​ទៅ​តុលាការ

1395
ចែករម្លែក

(​ភ្នំពេញ​)៖​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អ្នកដទៃ​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​តាម​រូបភាព​យកប្រាក់​ដុល្លារ​ដូរ​យកប្រាក់​ចិន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រ​សូង​មហាផ្ទៃ​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ដើម្បី​ចាត់ការ​តាមច្បាប់​។​

រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល​លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​បុរស​ជនជាតិ​តៃវ៉ាន់​រូបនេះ​ឈ្មោះ​ហុង​ម៉ី​ឈុន​អាយុ​៣៣​ឆ្នាំ​មុខរបរ​ពាណិជ្ជករ​ស្នាក់​នៅ​អា​ផាត​មិន​រ៉ា​តា​ណាក់​ក្នុង​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រ​សូង​មហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែមីនា​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ប្រភពពី​សម​ម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា​ឈ្មោះ​ហុង​ម៉ី​ឈុន​មាន​ទំនាក់ទំនង​ដូរ​ប្រាក់​ដុល្លារ​អាមេរិក​ដូរ​យកប្រាក់​ចិន​ជាមួយ​ឈ្មោះ​តាន់​ហ៊ុយ​ជី​ង​ជា​យូរ​មកហើយ​ដោយ​ដូរ​ម្តងៗ​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​។​លុះដល់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៨​ឈ្មោះ​ហុង​ម៉ី​ឈុន​បាន​ឲ្យ​ឈ្មោះ​តាន់​ហ៊ុយ​ជី​ង​ដូរ​ប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​ដោយ​ផ្ញើ​ចូល​គណនី​នៅ​ធនាគារ​ចំនួន​២​នៅ​ក្រុងភ្នំពេញ​។​ដោយមាន​ការជឿជាក់​ឈ្មោះ​តាន់​ហ៊ុយ​ជី​ង​បាន​យកប្រាក់​ចំនួន​៥០​ម៉ឺន​ដូរ​ប្រាក់​ចិន​រួច​ផ្ញើ​ចូល​គណនី​នោះ​។​

​ប៉ុន្តែ​មិនឃើញ​ឈ្មោះ​ហុង​ម៉ី​ឈុន​ផ្ញើ​ប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​មកវិញហើយ​ចាប់ពីពេលនោះ​មក​ក៏​គេចខ្លួន​រហូត​ទើប​ឈ្មោះ​តាន់​ហ៊ុយ​ជី​ង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​តែម្តង​៕S/​ដោយៈ​ស​រិ​ទ្ធ​

​បញ្ជូន​បុរស​តៃវ៉ាន់​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អ្នកដទៃ​៥០​ម៉ឺន​ដុល្លារ​ទៅ​តុលាការ

#