​បញ្ជូន​បុរស​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​រក្សាទុក​គ្រឿងញៀន

310
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត៎ដំបងៈ​សមត្ថកិច្ច​ខេត្តបាត៎ដំបង​កាលពីរ​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​។​បុរស​ទាំងពីរ​នាក់​នេះ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​នៅ​ចំណុច​ក្រុមទី​១៣​ស្ថិតក្នុង​ភូមិ​ស្តី​ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​កាលពី​យប់​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

លោក​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក៎​មានឈ្មោះ​ឆាង​ប៊ុន​ឡូ​ហៅ​ខ្លូ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​ឋ​២​ថង់​ទម្ងន់​១០,៥៦​ក្រាម​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​សម្ភារៈ​ដែល​ដកហូត​បា​ន​មាន​ថ្មាំ​ញៀន​ម៉ា​ទឹកកក​១​ថង់​ទម្ងន់​១,១៨​ក្រាម​ទូរស័ព្ទ​១​ដៃ​គ្រឿង​។​លោកនាយ​ការិយាល័យ​ស្តីទី​បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​មួយចំនួន​ត្រូវ​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ប្រស​ទាំង​២​នាក់​និង​វត្ថុតាង​

#