​បញ្ជូន​បុរស​ម្នាក់​ជា​ឪពុក​ទៅ​តុលាការ​ពីបទ​រំលោភ​កូនស្រី​បង្កើត​សម្រេច​១០​លើក​

493
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​នៅ​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​នេះ​កម្លាំង​នគរបាល​ខេត្តក្រចេះ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​អាយុ​១៣​ឆ្នាំ​បានសម្រេច​ចំនួន​១០​លើក​។​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ស្ថិត​ក្នុងភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​។​

​លោក ប៊ុន ឈឿន អធិការនគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​ឆេន សុភាព អាយុ​៥៣​ឆ្នាំ​ត្រូវជា​ឪពុក​បង្កើត​ជនរងគ្រោះ​ឈ្មោះ​ឆ​.​ស​.​រ​.​អាយុ​១៣​ឆ្នាំ​ត្រូវបាន​ឪពុក​បង្កើត​ចាប់រំលោភ​បានសម្រេច​ចំនួន​១០​លើក​។​

លោក បន្តថា​នៅ​ឆ្នាំ​២០១៨(​មិន​ចាំ​ថ្ងែ​ខែ​)​ជនល្មើស​បាន​នំ​កូនស្រី​ទៅ​អារឈើ​នៅក្នុង​ព្រៃ​ជាមួយ​ហើយ​បាន​បង្ខិតបង្ខំ​កូនស្រី​ខ្លួន​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​។​ពេល​នោះបាន​គំរាម​ថាបើ​ហ៊ាន​និយាយ​រឿងនេះ​ប្រាប់​ម្តាយ​រឺ​ប្រាប់​អ្នកផ្សេង​និង​វាយ​សម្លាប់ចោល​។​

​ក្រោយមក​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ​ទៅលើ​កូនស្រី​ខ្លួន​បានសម្រេច​ជា​បន្តបន្ទាប់​ខណៈពេលដែល​ប្រពន្ធ​របស់ខ្លួន​មិន​នៅផ្ទះ​និង​នៅពេល​ទៅ​អារឈើ​នៅក្នុង​ព្រៃ​តែ​ពីរ​នាក់​។

​លុះដល់​ថ្ងៃទី​០៧​ខែមករា​ឆ្នាំ​២០១៩​ជនល្មើស​នោះបាន​ហៅ​កូនស្រី​ឱ្យទៅ​បោសសម្អាត​កន្លែង​អារឈើ​ហើយក៏​បាន​ចាប់បង្ខំ​រំលោភ​កូនស្រី​ទៀត​។​តែ​ពេលនោះ​ជនរងគ្រោះ​បាន​ស្រែកយំ​អង្វរ​ឪពុក​របស់ខ្លួន​កុំឱ្យ​ធ្វើ​សកម្មភាព​បែបនេះ​មកលើ​ខ្លួន​។​

​តែ​ពេលនោះ​ឪពុក​ល្មោភកាម​មិន​យល់ព្រម​ក៌​ចាប់បង្ខំ​រំលោភ​កូនស្រី​បានសម្រេច​ម្តងទៀត​។​លុះដល់​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​ពេល​ជនសង្ស័យ​ចេញដំណើរ​ទៅ​ខេត្តរតនគិរី​ជនរងគ្រោះ​ក៏បាន​សម្រេចចិត្ត​ប្រាប់​ម្តាយ​ពី​រឿង​ដែល​ឪពុក​បាន​ចាប់រំលោភ​មកលើ​ខ្លួន​បានសម្រេច​ជាច្រើនលើក​។

​នៅ​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩​ឈ្មោះ​ធូ​សំ​អូន​ត្រូវជា​ម្តាយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​អូរ​គ្រៀង​អំពី​រឿងហេតុ​ដែល​កូន​បាន​និយាយប្រាប់​។​

​លោក​បាន​ទៀត​បន្តថា​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​កម្លាំង​ជំនាញ​ស្រុក​សហជា​មួ​យក​ម្លាំ​ង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀង​ចុះទៅ​ដល់​កន្លែង​កើត​និង​ប្រមែប្រមូល​ព័ត៌មាន​ជុំវិញ​រឿងហេតុ​ខាងលើ​។​នៅ​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​ពេល​ជនសង្ស័យ​វិលត្រឡប់​មកពី​ខេត្តរតនគិរី​មក​ផ្ទះ​វិញ​កម្លាំង​ជំនាញ​បាន​ចុះទៅ​ឃាត់ខ្លួន​ជនល្មើស​មក​ធ្វើការ​សាកសួរ​។​

ក្រោយពី​ការសាកសួរ​រួច​ជនល្មើស​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ចាប់បង្ខំ​កូនស្រី​រំលោភ​សេពសន្ថវៈ​សម្រេច​ចំនួន​១០​ដង​មែនហើយ​ថែមទាំង​បាន​គំរាម​សម្លាប់​ពិតប្រាកដ​មែន​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​នឹង​ការពារ​អ​នីតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​នេះ​ថា​កម្លាំង​ជំនាញ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៤​ឆ្នាំ​២០១៩​នេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់​៕S/


#