​បញ្ជូន​បុរស​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​

1804

(​ភ្នំពេញ​)៖ បុរស​ម្នាក់​បើករថយន្ត​ដឹកទំនិញ​បុក​រះ​ម៉ូតូ​៣ គ្រឿង លើ​ស្ពាន​មុនី​វង្ស​ចាស់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ និង​ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់ ខណៈ​ម្ចាស់​ម៉ូតូ ២​គ្រឿង​ទៀត លោត​ចេញពី​ម៉ូតូ​ទាន់​កាលពី​វេលា​ម៉ោង ២៖៤៥​រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​រហូតមកដល់​រសៀល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​ជនបង្ក​ឈ្មោះ​ឡាយ​សុផាត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំមាន​ទីលំនៅ​ភូមិ​រំលោង​សង្កាត់​សុព៍ណ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​បាន​ត្រូវ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

តាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត​ដឹកទំនិញ មួយគ្រឿង​មាន​ស្លាក​លេខ ព្រះសីហនុ 3A 3336 បាន​បើក​ទៅបុក​ម៉ូតូ ១​គ្រឿង ជិះ​គ្នា​២​នាក់ (​ប្តី​ប្រពន្ធ​) ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នក​បុរស​ជា​ប្តី ស្លាប់បាត់​បងជីវិត នៅនឹងកន្លែង និង​ប្រពន្ធ​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ ។​

​ប្រភព​បន្តថា បន្ទាប់ពី​បុក​ម៉ូតូ​១​គ្រឿង ហើយ រថយន្ត​នេះ​នៅ​បន្ត​ទៅមុខ ទៅបុក​ម៉ូតូ​២​គ្រឿង ទៀត តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ទាំងពីរ លោត​ចេញពី​ម៉ូតូ​ទាន់ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​។ ប៉ុន្តែ​ម៉ូតូ​ទាំង​៣​គ្រឿង រង​ការខូចខាត​ធ្ងន់ធ្ងរ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ​អន្តរាគមន៍ និង​បាន​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត យកទៅ​សួរនាំ​ដឹងថា​មូលហេតុ​មកពី​រថយន្ត​នេះ​ដាច់​ហ្វ្រាំង​ទើប​បង្ក​សោកនាដកម្ម​នេះ​ឡើង​៕S/​ដោយៈ​ស​រិ​ទ្ធ​

បញ្ជូន​បុរស​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​