​បញ្ជូន​បុរស​ម្នាក់​ទៅ​មណ្ឌល​កែប្រែ​តាម​សំណូមពរ​របស់​ប្រពន្ធ​

354

(​បាត់ដំបង​)៖​អធិការនគរបាល​ស្រុក​កំរៀង​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៨​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​មណ្ឌល​កែប្រែ​តាម​សំណូមពរ​របស់​ប្រពន្ធ​ក្រោយពេល​ចាប់ខ្លួនបាន​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​នៅ​ចំណុច​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​

​លោក​គឹម​ពន្លក​អធិការ​ស្រុក​កំរៀង​បាន​ឳ្យ​ដឹងថា​បុរស​ដែល​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​មានឈ្មោះ​ឈឿត​.​ហាប់​អាយុ​៤២​ឆ្នាំ​នៅ​ភូមិ​អូរ​ដា​លើ​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ត្រូវជា​ប្តី​។​ចំណែក​ប្រពន្ធ​ដែលជា​អ្នកប្តឹង​មានឈ្មោះ​រ័ន្ន​.​បឿន​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​

​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​មណ្ឌល​ពិភព​នៃ​ក្តីសង្ឃឹម​ស្រុក​ប​វេ​ល​ដើម្បី​អប់រំ​កែប្រែ​និង​បន្សាប​សារធាតុ​ញៀន​៕S/​ដោយៈ​គ្រញូង​
​ ​ ​ ​