​បញ្ជូន​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជិ​១០​ក្រាម​ទៅ​តុលាការ​

483
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជិ​១០​ក្រាម​ត្រូវ​កម​ម្លាំ​ង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ជននេះ​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​៦​ខែសីហា​នៅ​ចំណុច​ក្រុមទី​២៤​ភូមិ​អូរ​ស្រឡៅ​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ​ដោយ​ចោទ​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់​។​

​លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជន​​សង្ស័យ​មានឈ្មោះ​ស៊ាន សុធា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​ចំណែក​​វត្ថុតាង​ដែល​វឹប​អូស​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​( ICE)​ចំនួន​១​ថង់​ទម្ងន់​៨.៧0​ក្រាម​(​ទាំង​សម្បក​) លុយ​៧​ម៉ឺន​រៀល ទូរស័ព្ទ​១​គ្រឿង កាបូប​ដាក់​លុយ​១​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​
​មក​លោកស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជ​នស​ង្ស័​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​បញ្ជូន​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជិ​១០​ក្រាម​ទៅ​តុលាការ​