​បញ្ជូន​បុរស​ម្នាក់​និង​គ្រឿងញៀន​៣០​គ្រាប់​ទៅ​តុលាការ​

651
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​និង​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៣០​គ្រាប់​ទម្ងន់​២,៧៣​ក្រាម​ត្រូវ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨​។​ក្រោយពេល​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៩​ខែកញ្ញា​នៅ​ចំណុច​ក្រុមទី​៩​ភូមិ​ត្រពាំង​ព្រលិត​ឃុំ​ស​ម្តិ​ភាព​ស្រុក​សំពៅ​លូន​។​

លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​អាន​យ៉ុង​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​គីឡូ​១៣​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​(​យ៉ាម៉ា​WY)​ចំនួន​៣0​គ្រាប់​ទម្ងន់​២,៧៣​ក្រាម​(​ទាំង​សម្បក​) ទូរស័ព្ទដៃ​១​គ្រឿង​និង​ដែកកេះ​៣​។​

​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​បញ្ជូន​បុរស​ម្នាក់​និង​គ្រឿងញៀន​៣០​គ្រាប់​ទៅ​តុលាការ​

 

​ ​