​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​៧​ថង់​ជាង​៤០​ក្រាម​ទៅ​ស្នងការ​ខេត្ត​

917
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៧​ថង់​(​ធំ​៣​ថង់​)​ជាង​៤០​ក្រាម​ទៅ​នគរបាល​ខេត្តបាត់ដំបង​។​ក្រោយពេល​នគរបាល​ស្រុក​ថ្មគោល​និង​កម្លាំង​ប៉ុស្តិ៍​តា​ម៉ឺន​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០
១៨​នៅ​ចំណុច​ក្រុម​០៦​ភូមិ​សំរោង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។

​លោក​វរសេនីយ៍ឯក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ប្រម ថង់​ឌី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​សំរោង​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​កូន​ថង់​ប្លា​ស្ទិ​ក​ថ្លា​សង្ស័យ​មាន​សារធាតុ​ញៀន​។​

ចំនួន​៧​ថង់​(​ធំ​ចំនួន​០៣​ថង់​តូច​ចំនួន​០៤​មាន​ទម្ងន់​៤៤.៧៣​ក្រាម​)​អំពូល​ទែ​ម៉ូ​ម៉ែត្រ​ចំនួន​០៤ ដែកកេះ​ចំនួន​៤​ស្លាបព្រា​សំរាប់​ច្រក​ចំនួន​៤ កូនកាំបិត​ចំនួន​០១​ដប​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​០១ ទុយោ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​០៩​គម្រប​ដប​សំរាប់​ច្នៃ​ជក់​ថ្នាំញៀន​ចំនួន​០១​និង​ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​បន្ទាប់ពី​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច សុខុន​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​៧​ថង់​ជាង​៤០​ក្រាម​ទៅ​ស្នងការ​ខេត្ត​