​បញ្ជូន​បុរស​ម្នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​

394
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​អធិការ​ស្រុក​ភ្នំព្រឹក​ចាប់ខ្លួនបាន​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​២​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​

​លោក​សុង​សុភ​ក្តិ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ជន​សង្ស័យ​មានឈ្មោះ​ជា​ទូច​ហៅ​ឆ្នុក​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​រឹបអូស​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៣៨​ថង់​ទម្ងន់​៤,៤១​ក្រាម​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)ចំនួន​៣៥​គ្រាប់​ទម្ងន់​៣,៣៩​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

លោក​វរសេនីយ៍ទោ​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា​បន្ទាប់ពី​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/
​ ​