​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​ថង់​ទៅ​តុលាការ​

388
ចែករម្លែក

ដោយៈ​គ្រ​ញូ​/​ប៉ៃលិនៈ​កាលពី​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន​​បាន​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​ថង់​ទៅ​តុលាការខេត្ត​ក្រោយពេល​នគរបាល​ស្រុក​សាលា​ក្រៅ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​ទៅ​ភ្នំ​ថ្ម​ស្ថិតក្នុង​ភូមិ​ទំនប់​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ អ្នក រ៉ា​ន់ ហៅ​តឿ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​ICE​ចំនួន​០៤​កញ្ចប់​តូច ។​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕S
​ ​ ​

#