​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​ជិត​៣​ក្រាម​ទៅ​តុលាការ​

370
ចែករម្លែក
  • 10
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកុម្ភៈ​ ​ឆ្នាំ​២០១៩​បាន​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ជិត​៣​ក្រាម​ទៅ​តុលាការ​។​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​២​ភូមិ​តា​គម​ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​។​

​លោក​វរសេនីយ៍ទោ​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​មៀន​ប៉ុល​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​2​ថង់​ទម្ងន់​២,៩៩​ក្រាម​និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/