​បញ្ជូន​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​៣​ក្រាម​ទៅ​សាលាដំបូង​ខេត្ត​

1076
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​យុរ​ជន​ម្នាក់​អាយុ​១៧​ឆ្នាំ​និង​វត្ថុតាង​ថ្នាំ​ម៉ា​​ទឹកកក​ចំនួន​ជិត​៣​ក្រាម​ទៅ​សាលាដំបូង​ខេត្ត​។​ក្រោយពេល​ប៉ូលិស​ជំនាញ​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​ខេត្ត​ចាប់ខ្លួនបាន​នៅ​ចំណុច​ភូមិ​តា​កុយ​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​កាលពី​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨​។​

​លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​
​ឈ្មោះ​ស្រួ​ន ភា​រម្យ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់់ដំបង​។​ចំណែក​​វត្ថុតាង​ដែល​ដកហូត​បាន​មាម​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​ថង់​ទម្ងន់​២,១៩​ក្រាម ទូរស័ព្ទដៃ​មួយ​​គ្រឿង សម្ភារៈ​សម្រាប់​ជក់​និង​វេច​ខ្ចប់​មួយចំនួន​។​

​លោក​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​
​សារភាព​រួចមក​លោក​ស្នងការ​ខេត្ត​បាន​បញ្ជា​ឳ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​និង​វត្ថុតាង​