​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​ជាង​១០​ថង់​ទៅ​នគរបាល​ខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​

252
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ស្រុក​កំរៀង​បាន​បញ្ជូន​បុរស​ម្នាក់​និង​ថ្នាំញៀន​១២​ថង់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ពីបទ​ចែកចាយ​គ្រឿងញៀន​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ នៅ ចំណុច ភូមិ កំពង់ចម្លង ឃុំ តា ក្រី ស្រុក កំ រៀង កាលពី រសៀល​ថ្ងៃ ទី ៩ ខែសីហា ឆ្នាំ ២០១៩ ។​

លោក គឹម ពន្លក​អធិការ នគរបាល ស្រុក កំ រៀង បាន ឲ្យ ដឹង ថា ជនសង្ស័យ ឈ្មោះ ឃុ ត ប្រាក់ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មាន ទីលំនៅ ភូមិ ភ្នំ កុយ ឃុំ សាលា ក្រៅ ស្រុក សាលា ក្រៅ ខេត្ត បៃ លិ ន ។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖ ម្សៅ ក្រាម ប្រភេទ មេ តំ ហ្វេ តា មីន ( ម៉ា ទឹកកក ICE) មាន ចំនួន ១៥ ថង់ ( ថង់​ក ណ្តា​ល មាន ចំនួន ០៣ ថង់ និង ថង់ តូច ចំនួន ១២ កូន ថង់ ) ទូ ស័ព្ទ ដៃ ចំនួន ១ គ្រឿង ថង់ និង សម្ភារ សំរាប់ វេច ខ្ចប់ ថ្នាំ ញៀន មួយ ចំនួន ព្រមទាំង សម្ភារ សំរាប់ ជក់ ថ្នាំ ញៀន ។

​បច្ចុប្បន្ន កម្លាំង ជំនាញ កំពុង រៀបចំ សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕S/​