​បញ្ជូន​បុរស​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

895
ចែករម្លែក

(​បាត់ដំបង​)៖​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ចាប់​បុរស​២​នាក់​ប​ញ្ជួ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​កាលពី​រសៀល​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​។​ការចាប់​ឃាត់ខ្លួន​បុរស​២​នាក់​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​ត្រង់ចំណុច​វាលស្រែ​ទួល​ថ្ងាន់​ធំ​ស្ថិតក្នុង​ភូមិ​អង់​ជើង​ឃុំ​តា​មឺ​ន​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​

​លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​បុរស​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ច​ន សុក​ជា​អាយុ​២៩​ឆ្នាំ​និង​ឈ្មោះ​គី កែម​អាយុ​២១​ឆ្នាំ​។​ទាំង​២​នាក់​នេះ​រស់នៅ​ភូ​មិ​អង់​ត្បូង​ឃុំ​តា​ពួ​ង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។

​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ កម្លាំង​បាន​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹក​កក​៧​ថង់​ដប​កែរ​ច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​មួយ ដែកកេះ​៣ អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​មួយ បំពង់​ទុយោ​សម្រាប់​ជក់​ថ្នាំ​
​ញៀន​៦ ទូរស័ព្ទដៃ​ចំនួន​២​គ្រឿងក្នុង​បទល្មើស​ជាក់ស្ដែង​។​

​លោក​ស៊ាន សុ​ណា​ល់​បាន​បញ្ជាក់ថា​កម្លាំង​ចុះ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ​ឃុំ​តា​មឺ​ន​បង្ក្រាបបាន​ករណីរ​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​ភ្លាមៗ​តែម្ដង​។​បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​ហើយ​៕S/​ដោយៈ​អ៊ុង​សា​រុំ​

​បញ្ជូន​បុរស​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​