​បញ្ជូន​ប្តី​ប្រពន្ធ​២​នាក់​ទៅ​សាលាដំបូង​និង​ម៉ា​ទឹកកក​ជិត​២០​ក្រាម​

240

(​បាត់ដំបង​)៖​កាលពី​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៧​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​បញ្ជូន​ជនសង្ស័យ​ប្តី​ប្រពន្ធ​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៥​ថង់​ទម្ងន់​១៦,៧៩​ក្រាម​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​។​បន្ទាប់ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចុះបង្ក្រាប​នឹង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​១៧​ខែតុលា​នៅ​ចំណុច​ភូមិ​រំចេក​៥​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឳ្យ​ដឹងថា​ដំបូង​​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​មឿ​ន ពៅ​អាយុ​៤៤​ឆ្នាំ​នៅ​ភូមិ​រំចេក​៥​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​ថង់​ទម្ងន់​១២,៤៤​ក្រាម ទូរស័ព្ទ​២​គ្រឿង​និង​សម្ភារៈ​សម្រាប់​ជក់​
​មួយចំនួន​។​
​​លោកនាយ​ការិយាល័យ​បាន​បន្តថា​ឆ្លងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​និង​មានការ​អនុញ្ញាត​ពី​លោក​នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រួចមក​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​និង​ធ្វើការ​​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ហៃ សុ​ម្នី​អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ សង្កាត់​ខាងលើ​។

ព្រមទាំង​ដកហូត​បាន​ម៉ា​ទឹក​កក​ចំនួន​២​ថង់​ទម្ងន់​៤,៣៥​ក្រាម លោហធាតុ​ពណ៌​លឿង​២​ខ្សែ​(​កងជើង​២​ខ្សែ​) បន្តោង​ខ្មៅ​១ លុយ​ខែ្មរ​២០​ម៉ឺន​រៀល លុយ​អាមេរិក​២០០​ដុល្លារ កាបូបស្ពាយ​ពណ៌​ខ្មៅ​១ ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​ហុងដា​ឃ្លិ​ក​ពណ៌​ស​ស៊េរី​២០១៥​ពាក់​ស្លាក​លេខ​បាត់ដំបង​1Y0021​។​

​លោកនាយ​ការិយាល័យ​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំ​នួន​៥​ថង់​ទម្ងន់​១៦,៧៩​ក្រាម​និង​សម្ភារៈ​មួយចំនួន​ត្រូវ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ប្រុស​ស្រី​និង​វត្ថុតាង​


​ ​ ​ ​