​បញ្ជូន​ពូ​បង្កើត​យក​ដំបង​ឫស្សី​វាយ​ក្មួយ​ស្រី​រងរបួស​ធ្ងន់​ទៅ​តុលាការ​

404
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​សាលាដំបូង​ខេត្ត​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​ជនសង្ស័យ​រូបនេះ​ត្រូវ​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង ។​

​លោក​វរសេនីយ៍ឯក​សៀក ភា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឱ្យដឹងថា​ជនបង្ក​ឈ្មោះ ជី​ម​.​សុខ​គង់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ត្រូវជា​ពូ​បង្កើត បាន​យក​ដំបង​ឫស្សី​វាយ​ទៅលើ​ក្មួយ​ស្រី ឈ្មោះ ផាន បញ្ញា ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជាប់​គ្នា បណ្តាលឱ្យ​របួសធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្កែក​ខេត្តបាត់ដំបង​។

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា មូលហេតុ​ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​គ្នា​នឹង​គ្នា​។​បច្ចុប្បន្ន ជនសង្ស័យ​យ​និង​វត្ថុតាង​សមត្ថកិច្ច​ជំនាញ​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/
​ ​ ​ ​