​បញ្ជូន​មនុស្ស​១០​នាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន​

253

​(​សៀមរាប​)៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រយៈពេល​ពីរ​ថ្ងៃ​បាន​សហការ​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​ចុះបង្ក្រាប​ករណី​ចាត់ចែង​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​។​

​លោក​វរសេនីយ៍ទោ​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​១០​នាក់​ឃាត់ខ្លួន​នៅ​ពី​ទីតាំង​ផ្សេងគ្នា​ដែល​ទី​១​ឃាត់ខ្លួន​៨​នាក់​ក្នុង​ថ្ងៃទី​៣០​ខែសីហា​។ ទី ១: ឈ្មោះ ស៊ា​ត​ស្រួច​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ទី​២:​ឈ្មោះ​ហុង​សុ​វណ្ណា​ហៅ​សល់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។​ទី​៣ :​ឈ្មោះ អ៊ុក ភក្តី​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៤​ឈ្មោះ ពេជ្រ រាជ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ទី​៥​ឈ្មោះ ស្លាត ធី​នី​ហៅ​លិ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ។​ទី​៦​ឈ្មោះ មាន សាមុត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ទី​៧ ឈ្មោះ ល លិ​ត ភេទ​ប្រុស អាយុ​១៥ ឆ្នាំ​និង​ទី​៨ ឈ្មោះ ញិ​ល ឆាន់ ណា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។

​ង​ពេល​ចាប់ខ្លួន​ដកហូត​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៧​។​លោក​បន្តថា​នៅ​ថ្ងៃទី​៣១​ឃាត់​២​នាក់​ទៀត​ដែល​ទី​១​ឈ្មោះ​ទេព សិលា ប្រុស​អាយុ​២៣​ឆ្នាំ​ទី​២​ឈ្មោះ​ប៉ូ វីរ​: ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ជាងឈើ នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក​។ ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ហើយ​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៣១​ខែសីហា​៕S/​ដោយ​:​អង្គរតូច

​បញ្ជូន​មនុស្ស​១០​នាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន​

​ ​