​បញ្ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់​គំរាម​អតីត​ភរិយា​ទៅ​តុលាការ​

886
ចែករម្លែក

​(​ភ្នំពេញ​)៖​មន្ត្រី​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២​សីហា​ឆ្នាំ​២០១៧​ដើម្បី​សាកសួរ​ករណី​គំរាមកំហែង​ថា​នឹង​សម្លាប់​និង​បទ​ហឹ​ង្សា​ដោយ​ចេតនា​លើ​អតីត​ភរិយា ។​រហូតមកដល់​ព្រលប់​ថ្ងៃ​ដដែល​នេះ​ចៅក្រម​កំពុង​សាកសួរ​។​

​មន្ត្រីនគរបាល​រូបនេះ​ឈ្មោះ​នារាយណ៍​រាជសីហ៍​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​លំនៅដ្ឋាន​ផ្ទះ​លេខ​៦២០​ផ្លូវ​លេខ​៤៥០​សង្កាត់​ទួល​ទំពូង​២​ខណ្ឌចំការមន​បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​អោយ​នាំខ្លួន​របស់លោក ហេង កេស​រោ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា កន្លងមក​ឈ្មោះ នា​រាយ រាជសីហ៍ មាន​ភរិយា​ឈ្មោះ ថាច់ ស្រស់​ធី​។ ប៉ុន្តែ​ការរួមរស់ មិន​ចុះសំរុង​ដោយសារ​ប្ដី​ជា​មនុស្ស​ងប់ងុល​និង​ល្បែងស៊ីសង​ហើយ​ពេល​ភរិយា​ណែនាំ​តែងតែ​ប្រើ​ហឹ​ង្សា​រ​រហូតដល់​ភរិយា​និង​កូន​ទ្រាំលែងបាន​ក៏​ប្ដឹង​លែងលះ​ដល់​តុលាការ​។​

ក្រោយពេល​លែងលះ​ហើយ​ឈ្មោះ​នារាយណ៍ រាជសីហ៍ នៅតែ​តាម​ធ្វើបាប​ប្រពន្ធ​កូន លួច​យក​រថយន្ត​ចេញពីផ្ទះ​នឹង​ចុងក្រោយ​គំរាមកំហែង​ថា​នឹង​សម្លាប់​អតីត​ភរិយា​ទៀត​ទើប​ជនរងគ្រោះ​ទ្រាំលែងបាន​ក៏​ប្ដឹង​មក​តុលាការ​តែម្ដង ។ ក្នុងតំណាក់កាល​ស៊ើបអង្កេត​របស់​តុលាការ​ឈ្មោះ​នេះ មិន​មក​បង្ហាញខ្លួន​ទេ តាំងពី​នៅ​ព្រះរាជអាជ្ញា​រហូតដល់​ចៅក្រម ទើប​តុលាការ​សម្រេច​ចោទប្រកាន់​និង​ចេញ​ដីកា​បង្គាប់​អោយ​នាំខ្លួន​តែម្ដង ៕S/​ដោយៈ​ស​រិ​ទ្ធ​