​បញ្ជូន​មុខសញ្ញា​ចោរឆក់​ទូរស័ព្ទ​បីនាក់​ទៅ​តុលា​ការ​

386
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ង​ទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បញ្ជូន​មុខសញ្ញា​ចោរឆក់​ទូរស័ព្ទ​បីនាក់​ទៅ​តុល​ការ​។​ក្រោយពេល​ពួកវា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ស្ត្រី​ម្នាក់​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​នៅ​ចំណុច​ផ្ទះ​វី​ង​វេរ​លុយ ស្ថិត​ក្នុងភូមិ ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩ ។
លោក​វរ​ដេ​នី​យ័​ទោ​ឈឿង​គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​មាន​១​ឈ្មោះ​ជេ​ត​ណូ​មន្នី​វណ្ណ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​២​ឈ្មោះ​លឿម សុវណ្ណ ហៅ ក្តី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​និង​៣​ឈ្មោះ​សន​បញ្ញា​ហៅ​ង៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​កំពង់​សំបួរ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ( ជា​អ្នកទទួលផល ) ។

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុងតែធ្វើការ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ទាំងបី​នាក់​និង​ប​ត្ថុ​តាង ប្រគល់រ​ស័ព្ទ​ឱ្យទៅ​ម្វា​ស់​ដើម​វិញ​