​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បួន​នាក៎​ទៅ​តុលាការ​

280
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត៎ដំបងៈ​រយៈពេល​ពី​រ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨​និង​១៩​ខែកក្កដា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ខេត្តបាត៎ដំបង​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បួន​នាក់​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៩​។​ក្រោយ​ពែ​ល​ប៉ូលិស​ក្រុងប៉ៃលិន​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​១៨​និង​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​អធិការ​ក្រុង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មាន​÷១​ឈ្មោះ​នា​ក់និត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​២​ឈ្មោះ​កា​សុខា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជា​បុគ្គលិក​កាស៊ីណូ​នៅ​ភូមិ​ប៉ាង​រលឹម​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន​និង​ទី​៣​ឈ្មោះ​វីន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​នៅ​ស្រុក​រតនមណ្ឌល​(​រត់គេចខ្លួន​បាត់​)​។​

លោក​អធិការ​ក្រុង​បាន​បន្តថា​នៅ​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​នៅ​ភូមិបរ​ហ៊ុយ​ជើង​សង្កាត់​ប​រយ៉ា​ខា​ក្រុងប៉ៃលិន​។​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​វ៉ៅ​លឿន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​និង​ឈ្មោះ​ឆាន់​ថុ​ន​ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយថង់​។​

លោក​សេង​សុគន្ធ​ស្នងការ​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់ថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បួន​នាក៎​និង​វត្ថុតាង​មូ​យ​ចំនួន​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែល​កំពុង​រត់គេចខ្លួន​៕S/

​ ​រូប​ថ​តៈ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បួន​នាក៎​និង​វត្ថុតាង​ដែល​ដកហូត​បាន​