​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​និង​ម៉ា​ទឹកកក​ជាង​៤​ក្រាម​ទៅ​តុលាការ​

393
ចែករម្លែក
  • 65
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៩​បាន​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ជាង​៤​ក្រាម​ទៅ​តុលាការខេត្ត​។

កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ឯក​ភ្នំ​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​១២​ភូមិ​ព្រែក​ក្រូច​ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​។​

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ហួយ​លី​ហ៊ូ​វ​ហៅ​កណ្តុរ​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​សំរោង​ស្នោ​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៣​ថង់​ទម្ងន់​៤,៤០​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ក្រហម​ស៊េរី​២០១៨​គ្មាន​ស្លាក​លេខ​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវីធី ៕S/