​បញ្ជូន​អ្នកគ្រប់គ្រង​និង​អ្នកលេង​ហ្គេម​តាម​អ៊ិន​ធឺ​ណិ​ត​ចំនួន​៩​នាក់​ទៅ​នគរបាល​ខេត្ត​

464
ចែករម្លែក
  • 25
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​អ្នកគ្រប់គ្រង​និង​អ្នកលេង​ហ្គេម​តាម​អ៊ិន​ធឺ​ណិ​ត​ចំនួន​៩​នាក់​ទៅ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ក្រោយពេល​កម្លាំង​អធិការ​ក្រុង​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​(​ភ្នាល់​ចាក់បាល់​)​ជ្រក​ក្រោម​ស្លាក​អ៊ិន​ធឺ​ណិ​ត​មួយកន្លែង​នៅ​ចំណុច​ខាងជើង​ផ្សារ​ទំនើប​បុរី​ថ្មី​ស្ថិតក្នុង​ក្រុមទី​៨​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ឆាង វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​ដែល​ទើប​ផ្លាស់​មក​ថ្មី​បាន​ឱ្យដឹងថា​អនុ​វតន៍​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុ​វ​សុខុន​ស្នង​លារ​នគរបាល​ខេត្ត​និង​យោងទៅតាម​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​ប្រាំបួន​ចំណុច​របស់​រាជរដ្ឋាភិបាល​។

លោក​បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ឆ្មក់​ចុះបង្ក្រាប​
​កន្លែង​ល​រង​ល្បែងស៊ីសង​ភ្នាល់​ចាក់បាល់​ជ្រក​ក្រោម​ស្លាក​ហ្គេម​អ៊ិន​ធឺ​ណេ​ត​នៅ​ចំណុច​ខាង​ជើង​ផ្សារ​ទំនើប​បុរី​ថ្មី​ស្ថិតក្នុង​ក្រុមទី​៨​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ព្រមទាំង​ឃាត់ខ្លួន​អ្នកគ្រប់គ្រង​និង​អ្នកញៀន​ល្បែងភ្នាល់​បាល់​ចំនួន​៩​នាក់​(​ប្រុស​បីនាក់​)​។​

​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ចាក់​ភ្នាល់​បាល់​នេះ​មាន​ម្ចាស់​បើក​អាជីវកម្ម​ឈ្មោះ​ឡា​ច ដា​រ៉ា​។​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​យើង​បាន​ដកហូត​វត្ថុតាង​សម្ភា​រះ​រួមមាន​÷​ម៉ូនីទ័រ​ចំនួន​១៣​គ្រឿង អេក្រង់​ចំនួន​១៥​គ្រឿង​-​ឃីបត​ចំនួន​១១​គ្រឿង -​ម៉ា​វ​ចំនួន​៧​គ្រឿង -​ម៉ា​សុ​ី​ន​ព្រី​ន​ចំនួន​១​គ្រឿង -​ម៉ូតូ​ចំនួន​៥​គ្រឿង​និង​តុរ​កៅអី​មួយចំនួនទៀត​។​

​លោក​អធិការ​ក្រុង​បន្តថា​ក្រោយពី​កិច្ចប្រតិបត្តិការ​ចប់​ក្រុម​អ្នកញៀន​លេងល្បែង​សុ​ី​សង​និង​អ្នកគ្រប់គ្រង​សរុប​ចំនួន​០៩​នាក់​រួម​និង​វត្ថុតាង​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​នាំ​ដឹកបញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​៕S/

​រូប​ថ​តៈ​សកម្មភាព​ចុះបង្ក្រាប​កន្លែង​ល្បែងភ្នាល់​បាល់ ឃាត់ខ្លួន​បាន​9​នាក់​