​បញ្ជូន​អ្នកជំនាញ​ខាង​អភិរក្ស​សត្វ​ដំរី​ជាង​១០​នាក់​ឱ្យទៅ​រៀន​នៅ​ឥណ្ឌា​

347

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ឆាប់ៗ​ខាងមុខនេះ​នឹងមាន​អ្នកជំនាញ​ខាង​អភិរក្ស​សត្វ​ដំរី​ប្រមាណ​១០​នាក់​មកពី​អង្គការ​អភិរក្ស​សត្វ​ដំរី​អង្គការ​wwfwcs​។​បុគ្គលិក​ក្រសួងកសិកម្ម​បុគ្គលិក​ក្រសួងបរិស្ថាន​បាន​ទៅ​សិក្សា​និង​ចុះ​ទស្សនកិច្ច​ជាក់ស្តែង​រៀនសូត្រ​បន្ថែម​ទៅលើ​ការបំពាក់​ប្រឡៅ​ករ​ដំរី​សម្រាប់​ដាក់​GPS​ទៅលើ​ដំរីព្រៃ​ដើម្បី​ងាយស្រួល​តាមដាន​ការវិវត្ត​និង​សកម្មភាព​ដែល​វា​រស់នៅ​។​

​លោក​ឃុន​ឌី​យ៉ូន​ប្រធាន​អង្គការ​អភិរក្ស​សត្វ​ដំរី​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ឱ្យដឹងថា​ពីមុន​យើង​មិនដែល​ប្រើ​GPS​ដាក់​នៅលើ​សត្វ​ដំរីព្រៃ​ទេ​។​ឥឡូវ​យើង​រៀន​ពី​បច្ចេកទេស​ពាក់​ប្រឡៅ​ករ​ដំរីព្រៃ​ដើម្បី​ដាក់​GPS​នៅលើ​ដំរី​ពី​អ្នកជំនាញ​ខាង​ឥណ្ឌា​។ ពីព្រោះ​ឥណ្ឌា​គេ​ពូកែ​គ្រប់គ្រង​ទៅលើ​សត្វ​ដំរី ហើយ​ដំរី​គេ​ច្រើនជាង​ដំរី​នៅ​ស្រុក​យើង​ទាំង​ដំរីព្រៃ​ក៏​ដូច​ដំរី​ស្រុក​។​

​ដោយសារតែ​យើង​គ្មាន​ឧបករណ៍​ប្រើ​និង​គ្មាន​ជំនាញ​បែបនេះ​ទើប​យើង​មិនដឹងថា​តើ​ចំនួន​ដំរីព្រៃ​មាន​ប៉ុន្មាន​មកទល់​សព្វថ្ងៃនេះ​។​តើ​ដំរីព្រៃ​មាន​សុខភាព​បែប​ម៉េច​ហើយ​ត្រូវ​ថែទាំ​បែបណា​ដើម្បី​អភិរក្ស​ដំរីព្រៃ​ឱ្យបាន​គង់វង្ស​និង​មាន​និរន្តរភាព​ខាង​បរិស្ថាន​។

​លោក​បញ្ជាក់ថា​ដំណើរ​ទស្សនកិច្ច​សិក្សា​រៀនសូត្រ​នេះ​មាន​រយៈពេល​១០​ថ្ងៃ​ទើប​វិល​មក​កម្ពុជា​វិញ​។​តាម​ការមើលឃើញ​DNA​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដំរីព្រៃ​រស់នៅ​កម្ពុ​ជាមាន​ប្រមាណ​ជាង​២០០​ក្បាល​ប៉ុណ្ណោះ​ដែល​វា​រស់នៅ​ដែន​ជម្រក​ព្រៃភ្នំ​ព្រេ​ជ្រ កែវ​សីមា​និង​ព្រៃ​ខេត្តមណ្ឌលគិរី​៕S/​

​បញ្ជូន​អ្នកជំនាញ​ខាង​អភិរក្ស​សត្វ​ដំរី​ជាង​១០​នាក់​ឱ្យទៅ​រៀន​នៅ​ឥណ្ឌា​(រូបៈឯកសារ)