​បញ្ជូន​អ្នក​ដាំ​កញ្ឆា​ពីរ​នាក់​និង​វត្ថុតាង​ទៅ​ស្នងការ​ខេត្ត​ព្រោះ​មាន​អាវុធ​កែឆ្នៃ​តដៃ​ជាមួយ​សមត្ថ​កិ​ច្ច​

590
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ស្រុក​សំឡូត​បាន​បញ្ជូន​អ្នក​ដាំ​កញ្ឆា​ម្នាក៎​និង​វត្ថុតាង​មួយចំនួន​មកកាន់​ស្នងការ​ខេត្ត​ព្រោះ​ជននេះ​មានបំណង​ប្រើ​អាវុធ​កែឆ្នៃ​តដៃ​ជាមួយ​សមត្ថកិច្ច​យ៉ាង​តឹងតែង​ពេល​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ជី​សាង​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល​។

​លោក​សក្តិ​៣​ឈុន​រុន​អធិការរង​នគរបាល​ស្រុក​រតនមណ្ឌល​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ឆុន​ឆិ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជា​ម្ចាស់​កញ្ឆា​និង​ឈ្មោះ​ហេង​លី​ហូត​ហៅ​ស្តេច​ខ្មោច​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជា​អ្នកផ្តល់​ដី​ឱ្យដាំ​កញ្ឆា​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​កញ្ឆា​ស្រស់​ជាង​៣០០​ដើម អាវុធខ្លី​កែឆ្នៃ​ចំនួន​១​ដើម​និង​គ្រាប់​M16​ចំនួន​២៦​គ្រាប់​។​គ្រាប់កង់​ចំនួន​៣​គ្រាប់ ឧបករណ៍​បំផ្ទុះ​ក្បាល​គ្រាប់​ចំនួន​៣​និង​គីប​ផាវ​(​រំសេវ​មួយចំនួន​)៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ពីរ​និង​កញ្ឆា​ស្រស់​ព្រមទាំង​វត្ថុតាង​មួយចំនួន​