​បញ្ជូន​៦​នាក់​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

388
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​អាវុធហត្ថ​ស្រុក​បាណន់​កាលពី​រសៀល​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩បាន​បញ្ជូន​ជនសង្ស័យ​ពាក់​គ្រឿងញៀន​ចំនួន​៦​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​។​ក្រោយពេល​ឃាត់ខ្លួន​នៅ​រោង​ខ្ទម​មួយកន្លែង​ស្ថិតនៅ​ភូមិ​ថ្មី​ឃុំ​ក​ន្ទឺ​1​ស្រុក​បាណន់​ខេត្តបាត់ដំបង​កាល​យប់​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៩​។

​លោក​ប៉ាល់​ពៅ​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាណន់​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៦​នាក់​ក្នុងនោះ​មាន​១​ឈ្មោះ​សំ ឆ​វិ​ន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជា​ម្ចាស់​កាន់​ថ្នាំ​១​កញ្ចប់​ធំ​ទម្ងន់​10,97​ក្រាម​។ 2​ឈ្មោះ​សំរិត​ភេទ​ប្រុស​អាយុ​20​ឆ្នាំ​មុខរបរ​គ្មាន​3~​ឈ្មោះ​ម៉ៅ​វឿ​ត​(​ប្រុស​អាយុ​27​ឆ្នាំ​)​មុខរបរ​ជាង​ម៉ូតូ​4​ឈ្មោះ​វ៉ាន់ សា​វ៉ុ​ន​(​ប​)​អាយុ​30​ឆ្នាំ​)​មុខរបរ​កម្មករសំណង់ ទាំង​4​នាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​1​ស្រុក​បាណន់ ខេត្ត​បា​ដំបង ។​

5​ឈ្មោះ​ភឺន​សុឃឿន​(​ប​)​អាយុ​18​ឆ្នាំ​)​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​កំពង់អំពិល​ស្រុក​បាណន់​6~​ឈ្មោះ​រឿ​ត​រិទ្ធី​(​ប​28​ឆ្នាំ​)​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ស្វាយព្រៃ​ឃុ​ក​ន្ទឺ​1​ស្រុក​បាណន់​។​វត្ថុតាង​ដកហូត​បានរួម​មានៈ​1-​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​01​កញ្ចប់​ធំ​ទម្ងន់​10,97​ក្រាម​។​2-​ដប​សម្រាប់​ជក់​01​។​3-​បំពង់​ជក់​កញ្ឆា​01 4-​ទូរ​សព្ទ័​ដៃ​=03​គ្រឿង​5-​កាំបិត​ស្នៀត​01​។​6-​ជ្រុ​ញ​ហាន់​កញ្ឆា​01​។​7-​កញ្ឆា​01​ដុំ​។​ជនសង្ស័យ​ទាំង​៦​នាក់​និង​វ​ត្ងុ​តាង​ត្រូវ​កម្លាំង​ជំនាញ​អាវុធហត្ថ​ហត្ថ​ស្រុក​បាណន់​បញ្ជូន​ទីបញ្ជាកា​រ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ទាំង​៦​នាក់​និង​វត្ថុតាង​ល​