​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​គឺ​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​

834
ចែករម្លែក
  • 21
    Shares

​ដោយ​គូលែន​/​សៀមរាបៈ កាលពី​រសៀល​ថ្ងៃទី​៦ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​បើក​យុទ្ធនាការ​១៦​ថ្ងៃ​បញ្ឈប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ក្រោម​ប្រធានបទ​”​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី គឺ​ចាប់ ផ្តើម​ពី​ខ្លួន​អ្នក​”​។​

ដែល​រៀបចំ​ដោយ​មន្ទីរ​កិច្ចការនារី​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​អង្គការ​ដៃគូ​ដោយមាន​ការចូលរួម​ពី​លោកស្រី ហិញ ហាច ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ប្រមាណ​ជាង​៣០០​នាក់​ចូលរួម ។​

​លោកស្រី ហិញ ហាច បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​ការចូលរួម​ទប់ស្កាត់ និង ឆ្លើយតប​អំពើហិង្សា​ទាក់ទង​នឹង យេនឌ័រ ព្រមទាំង​លើកកម្ពស់​ការប្រព្រឹត្ត​បែប​វិជ្ជមាន ចំពោះ​ជនរងគ្រោះ និង ងាយ​រងគ្រោះ ដោយ​អំពើហិង្សា​ទាក់ទង នឹង​យេនឌ័រ និង លើកទឹកចិត្ត​យុវជន​ចូលរួម​បញ្ចប់ អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី ។

​លោកស្រី ងិន សារិន ប្រធានការិយាល័យ​ការពារ​ផ្លូវច្បាប់ នៃ​មន្ទីរ កិច្ចការនារី​ខេត្ត និង ចំណាប់អារម្មណ៍​តំណាង​អង្គការ UNWOMEN លើ​ប្រធានបទ “​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី គឺ​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​”​រួចមក មានប្រសាសន៍​នោះដែរ​លោកស្រី ហិញ ហាច ក៏បាន។​

គូសបញ្ជាក់ថា ការ​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ដើម្បី​ប​ញ្ញាក់​ស្មារតី​របស់​ប្រជាជន​កម្ពុជា ឲ្យ​បាន​យល់ដឹង អំពី​ផលប៉ះពាល់​នៃ​ការប្រើ​អំពើហិង្សា លើ​មនុស្ស​គ្រប់រូប សំខាន់​ជន​ងាយ​រងគ្រោះ ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់​ការពារ និង លុបបំបាត់​នូវ​រាល់​ទម្រង់ នៃ​ការរើសអើង​លើ​ស្ត្រី និង កុមារ ។​

​លោកស្រី​ប្រធាន​ក៏បាន ឲ្យ​ដឹង​ទៀតថា ជាទូទៅ​យុទ្ធនាការ​នេះ ប្រារព្វ​ធ្វើទៅ​ចាប់ពី​ថ្ងៃទី​២៥ វិច្ឆិកា ដល់​ថ្ងៃទី​១០ ធ្នូ ដែល​បាន​ចាត់ទុកថា ជា ទិវា​នៃ​ការ​សាមគ្គីភាព របស់​បុរស​ប្រឆាំងនឹង​អំពើហិង្សា​ទៅលើ​ស្ត្រី ដោយបាន​កំណត់​ការបំពាក់​បូរ​ពណ៌​ស ដែលជា សញ្ញា​នៃ​ការសន្យា​របស់​ពួកគេ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី ។ បញ្ហា​អំពើហិង្សា តែង​កើតឡើង​នៅ ក្នុង​គ្រួសារ និង ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី ក្មេងស្រី ដែល​បាន​កំពុង​កើតមាន​ស្ទើរ​រាល់ថ្ងៃ នៅ​គ្រប់​ទីកន្លែង ទៅ តាម​គ្រប់​រូបភាព ទាំង​នៅក្នុង​គ្រួសារ និង សាធារណៈ ។

លោកស្រី​បាន​បន្តថា ម្យ៉ាងទៀត ស្ត្រី​ជា​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ និង ទទួលរង នូវ​ហា​នី​ភ័យ​នៃ​អំពើហិង្សា​នេះ ដោយ​រួមបញ្ចូល​ទាំង​ស្ត្រី​ពិការ ស្ត្រី​មាន​ផ្ទុកមេរោគ​អេដស៍ ស្ត្រី​ស្រឡាញ់​ភេទ​ដូចគ្នា ស្ត្រី​បម្រើ​ផ្លូវភេទ បម្រើសេវា​កម្សាន្ត កម្ម​ការី​រោងចក្រ និង និ​យោ​ជិ​គជា​ស្ត្រី​ជាដើម ។

ដូច្នេះ​សកម្មភាព​យុទ្ធនាការ ១៦​ថ្ងៃ នៃ​ការបំពាក់​បូ​ពណ៌​ស ដ៏​មានតម្លៃ​នេះ ក្នុងការ​ចូលរួម​កាត់​បន្ថយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ក្នុងការ​ឆ្លើយ តប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ផែនការ​ជាតិ​នារីរតនៈ របស់​ក្រសួង​កិច្ចការនារី ក្នុងការ​ជម្រុញ​ឲ្យ​មាន សមភាព និង សមធម៌​យេនឌ័រ​នៅក្នុង​សង្គម ដើម្បី​កាត់បន្ថយ​រាល់​ទម្រង់​អំពើហិង្សា​លើ​ស្ត្រី និង ក្មេងស្រី ។

​កត្តា​សំខាន់ គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដែលជា​គោលការណ៍​ណែនាំ ដើម្បី​ធានា​នូវ​សុវត្ថិភាព ស្ថ​រ​ភាព ជូន ដល់​ប្រជាពលរដ្ឋ និង ការលើកកម្ពស់​នៃ​ការយល់ដឹង​អំពី​អំពើហិង្សា​លើ​ស្ត្រី និង កុមារ ព្រមទាំង​ការផ្តល់​ឱកាស​ដល់ ពួកគេ​ចូលរួម​ពេញលេញ សម្រាប់​សកម្ម​ភាពជា​វិជ្ជមាន ព្រោះថា​យុវវ័យ​ជា​សសរស្តម្ភ​ដ៏​រឹងមាំ​នៃ​ប្រទេសជាតិ ក្នុងការ ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ទៅ​ពេលអនាគត ៕S/

​រូបភាពៈ​មហា​ទស្សនីយភាព​បែប​កំណាព្យ​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​(​អាណាចក្រ​អង្គរ​)​ត្រូវបាន​សម្ពោធ​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​៕​គូលែន​