​បញ្ហា​បោះបង់ចោល​ការរៀនសូត្រ​ព្រោះ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​គឺ​លែងមានទៀតហើយ​

521
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អភិបាលខេត្ត​ព្រះវិហារ​បាន​លើកឡើងថា​អត្រា​បោះបង់​ការសិក្សា​ព្រោះ​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​លែង​ជា​បញ្ហា​ចោទ​ទៀតហើយ​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ណែ​នាំឱ្យ​លោកនាយក​សាលា​លោកគ្រូ​អ្នកគ្រូ​ត្រូវ​រៀបចំ​សោ​ភ័​ណ្ឌ​សាលា​របស់ខ្លួន​ឱ្យបាន​ស្អាត​ដើម្បី​ជា​ភាព​ទាក់ទាញ​ដល់​សិស្ស​ចង់​មក​រៀនសូត្រ​។​

​លោក​អភិបាលខេត្ត​បាន​អះអាង​ទៀតថា​អត្រា​បោះបង់​ការសិក្សា​របស់​សិ​ស្ស​ដោយសារ​មូលហេតុ​សាលារៀន​ឆ្ងាយ​ពី​ផ្ទះ លែង​ជា​បញ្ហា​ទៀតហើយ ព្រោះ​នៅតាម​ភូមិ ឃុំ​ខ្លះ​រាជរដ្ឋាភិបាល​សាងសង់​សាលារៀន រហូតដល់​កំរិត​អនុវិទ្យាល័យ​ឯណោះ​។​

លោក​អភិបាលខេត្ត​ថ្លែង​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ​យុវជន​និង​កីឡា​ឆ្នាំ​សិក្សា​២០១៧​និង​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩​របស់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តព្រះវិហារ​នៅ​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​បញ្ជាក់ថា​«​បញ្ហាសំខាន់​ដែល​យើង​ត្រូវ​គិតគូរ​នៅពេលនេះ​គឺ​យើង​ត្រូវ​រក​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ទាក់ទាញ​សិស្ស​ឱ​ឱ្យ​ចង់​រៀន​ដោយ​ក្នុងនោះ​គ្រប់​សាលារៀន​ត្រូវ​រៀបចំ​សោ​ភ័​ណ្ឌ​ភាព​ឲ្យ​បាន​ស្អាត មាន​របង មាន​ខ្លោងទ្វារ មាន​ទីតាំង​លេង​កីឡា​ជាដើម​»​។​

ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​លោកនាយក​សាលា​មួយចំនួន​ដែល​ដឹងខ្លួន​ថា​សាលារៀន​របស់ខ្លួន​មិនទាន់មាន​សោ​ភ័​ណ្ឌ​ទេ​គួរតែ​ត្រឡប់​ទៅវិញ​។​ត្រូវ​ដឹកនាំ​លោកគ្រូ​អ្ន​គ្រូ​សិស្សានុសិស្ស​តាមរយៈ​ការធ្វើ​ពលកម្ម​ប្រចាំ​សប្តាហ៍​មួយអាទិត្យ​ម្តង ត្រូវ​នាំគ្នា​ធ្វើឱ្យបាន​ស្អាត មិនត្រូវ​ឱ្យ​ព្រៃ​ដុះ​ពេញ​សាលា​នោះទេ​។​

​ដោយឡែក សន្និបាទ​អប់រំ​នៅពេលនេះ គឺជា​ឱកាស​ឲ្យ​យើង​បាន​ជួបជុំគ្នា រវាង​អ្នកពាក់ព័ន្ធ​ក្នុង​វិ​ស​យ័​អប់រំ ដើម្បី​ធ្វើការ​បូកសរុប​វាយតម្លៃ​នៃ​ការអនុវត្ត​គោលនយោបាយ​អប់រំ​ជាពិសេស​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ដែល​បាន​អនុវត្ត​កន្លងមក​។​

ទន្ទឹម​នោះ​យើង​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ស្រប​ទៅ​និង​តម្រូវការ​ចាំបាច់​នៃ​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស នៅ​គ្រប់​កម្រិតសិក្សា​ទូទាំង​ខេត្ត​។​

​ជាមួយនឹង​ទិសដៅ​ដែល​អង្គសន្និបាត បានសម្រេច​រួចមកហើយ លោក អ៊ុន ចាន់​ដា បានផ្តល់​អនុសាសន៍ មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​គោលនយោបាយ​អប់រំ​ទាំង​២​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​សិក្សា​ខាងមុខ​។

​ក្នុងនោះ​រួមមាន​៖​ធានា​ការអប់រំ​មាន​គុណភាព​សមធម៌​បរិ​យា​ប័ន្ន​និង​លើកកម្ពស់​ឱកាស​ការសិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា​និង​ធានា​ភាព​ស័​ក្កិ​សិទ្ធិ​នៃ​ភាពជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​៕S/​