​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវបាន​លាតត្រដាង​ដើម្បី​ដោះស្រាយ​

726
ចែករម្លែក
  • 10
    Shares

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កិច្ចប្រជុំ​ពិនិត្យមើល​លទ្ធផល​ការងារ​ទេសចរណ៍​ឆ្នាំ​2018​និង​មួយ​ត្រីមាស​ឆ្នាំ​2019​ពីរ​ថ្ងៃ​កន្លងមកនេះ​បានបង្ហាញ​ពី​ភាពជោគជ័យ​មួយ​ដែល​ក្រសួងទេសចរណ៍​ទទួល​បាន​ទៅតាម​អ្វីដែល​ក្រសួង​ដាក់​យុទ្ធសាស្ត្រ​ចុះ​គឺ​ធ្វើឱ្យបាន​កំណើន​ភ្ញៀវ​រក្សាបាន​2​ខ្ទង់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​នានា​តាម​ផ្នែក​នីមួយៗ​តាម​គោលដៅ​និង​តាម​ជំនាញ​មួយចំនួន​នៅតែមាន​។​

​មន្ត្រី​ជំនាញ​នីមួយៗ​បាន​លើក​ចំណុច​អវិជ្ជមាន​ត្រង់ៗ​ដាក់ជូន​លោក​រដ្ឋមន្ត្រី​ដើម្បី​ជួយ​ដោះស្រាយ​និង​ទទួលយក​អនុសាសន៍​មកវិញ រួមគ្នា​កែលំអរ​អនុវត្ត​បន្ថែមទៀត​។​ដូចជា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ កន្លងមក​មានការ​អភិវឌ្ឍ​ន៍​លឿន​ពេក​ក្នុង​ឆ្នាំ​2018​ធ្វើឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​និង​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ​និង​ទេសចរណ៍​ស្ទើរ​បាត់​ម្ចាស់ការ​គ្រប់គ្រង​។​ដូចជា​បញ្ហា​កាកសំណល់​រាវ ទឹក​សំអុយ​ហូរ​ចូល​សមុទ្រ កាកសំណល់​ប្លា​ស់​ស្ទីក​អណ្តែត​លើទឹក​សមុទ្រ​កម្ពុជា​ប្រមាណ​80​ភាគរយ​នៃ​កាកសំណល់​រឹង​សរុប​។​

​បញ្ហា​ទឹកស្អាត​ផ្តល់ឱ្យ​តាម​សណ្ឋាគារ​ផ្ទះសំណាក់​និង​តាម​សេវាកម្ម​ទេសចរណ៍​នានា​មិន​គ្រប់​តាម​តម្រូវការ​។​ទឹកស្អាត​មាន​គ្រប់​គ្រាន់តែ​អ្នក​ត​បណ្តាញទឹក​ចែកចាយ​ភ​មាន​ភាពយឺតយ៉ាវ​ជាទីបំផុត​។​មានផ្ទះ​សំណាក់​និង​សណ្ឋាគារ​មួយចំនួន​បង្ខំចិត្ត​ប្រើ​ទឹក​អណ្តូង​ដែល​ទេសចរ​ស្នាក់នៅ​មិនត្រូវ​ការ​។​កោះរុង​និង​កោះរុងសន្លឹម មានការ​អភិវឌ្ឍ​សំណង់​ច្រើនតែ​គ្នាន​ការគ្រប់គ្រង​។​

​មាន​ការសង់​ស្ថាន​នី​យ៍​ប្រេង​សង់​ផែ​និង​សង់​រី​សតន៍​នៅជាប់​នឹង​ឆ្នេរ​ដោយ​គ្មាន​អាង​ចម្រោះ​ទឹកស្អាត​។​ទេសចរ​មក​តាម​កប៉ាល់​ទឹក​ច្រើន​ក្រោយពី​រាជរដ្ឋាភិបាល​បាន​លុប​កាំសាប​ចោល​។​តែ​ភ្ញៀវ​បាន​ត្អូញ​ថា​ក្រុងព្រះសីហនុ​រីក​ខ្លាំង​មែន តែ​មិនដឹង​ទៅលេង​ឯណា​ខ្វះ​ហាង​លក់ដូរ​បំរើអោយ​ភ្ញៀវ​ដែល​ប្រើពេល​ខ្លី​។​

​គេ​ចង់​ជិ​:​កាណូត​លឿន​ទៅលេង​តាម​កោះ​។​តែ​ក្រុមហ៊ុន​និង​ម្ចាស់​បើកបរ​កាណូត​យើង​អត់​អាជ្ញា​ប​ណ្ណ័​ធានារ៉ាបរង​។​ទេសចរ​បរទេស​គេ​អត់​ហ៊ាន​ជិ​:​ទេ​។​មាន​ភ្ញៀវ​មួយចំនួន​ចេញពី​កប៉ាល់​ចង់ទៅ​លេង​អង្គរវត្ត​ជិ​:​យន្តហោះ​ក្រុមហ៊ុន​អង្គរ​អ៊ែរ​តែ​ក្រុមហ៊ុន​នេះ​ភាគច្រើន​ចូលចិត្ត​លុប​ឬ​ពន្យា​ពេល​ហោះហើរ​ទៅវិញ​។​តើ​យើង​ទទួល​ទេសចរ​អន្តរជាតិ​របៀប​ម៉េច​បើ​បញ្ហា​នេះ​នៅតែ​កើតឡើង​។​គួរ​បញ្ជាក់ថា​ភ្ញៀវ​មក​តាម​កប៉ាល់​មាន​ពេលវេលា​ដើរលេង​តែ​12​ម៉ោង​ទេ កប៉ាល់​នឹង​ចេញទៅ​វិញ​ហើយ​។​

លោក​ថោង​ខុន​បាន​មានប្រសាសន៍ថា​បញ្ហា​នេះ​យើង​ត្រូវ​បើក​ការប្រជុំ​ជាបន្ទាន់​មូ​យ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ​។​បើ​មិន​អញ្ចឹងទេ​បញ្ហា​ដោះស្រាយ​ទឹកស្អាត​នឹងមិន​តុល្យភាព​ទៅនឹង​កំណើន​ភ្ញៀវ​ក៏​ដូច​កំណើន​បន្ទប់​ស្នាក់នៅ​ចេះតែ​កើន​រៀងរាល់ឆ្នាំ​។​

​ចំណែក​រឿង​បង្កើត​តំបន់​ទេសចរណ៍​ពិ​សិទ្ធ លោក​រដ្ឋមន្ត្រី​បានឱ្យ​មន្ត្រី​យើង​បន្តធ្វើ​តទៅទៀត ។​រៀបចំ​កសាង​អនុក្រឹត្យ​មួយ​ជាមុនសិន​ហើយ​ធ្វើអោយមាន​ស្តង់ដារ​អប្ប​បរិ​មា​។​តំបន់​នីមួយៗ​បង្កើត​ឱ្យទៅជា​ទេសចរណ៍​ពិ​សិទ្ធ​បាន​លុះត្រា​តែមាន​ទំហំ​ដី​ចាប់ពី​100​ហិកតា​ឡើងទៅ​។​យើង​ឃោសនា​ផ្សព្វផ្សាយ​ដើម្បី​រក​អ្នកវិនិយោគទុន​ឱ្យគេ​ចូលមក​អភិវឌ្ឍ​។​វា​មិន​ខុស​អី​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះទេ​មាន​តំបន់​សៀមរាប​ខេត្ត​ព្រះសីហនុ​នឹង​ភូមិភាគ​ឦ​សាន្ត​។​

ទោះជា​យ៉ាងណា​ក៏​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មន្ត្រី​យើង​ចាប់អារម្មណ៍​បន្ត​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឱ្យបាន​ច្រើន​នៅ​តាន​ខេត្ត​នីមួយៗ​។​ពង្រឹង​ការគ្រប់គ្រង​ទេសចរណ៍​តាម​ប្រ​ព័​ន័្​Online(SmartTourism)​នឹង​ឱ្យ​មន្ទីរ​ទេសចរណ៍​ទាំងអស់​អនុវត្ត​នូវ​ចរាចរណ៍​ណែនាំ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ​។​ពិសេស​សណ្តាប់ធ្នាប់​សាធារណ អនាម័យ​ម្ហូបអាហារ សំរាម​និង​កំណត់​តម្លៃ កុំឱ្យ​កោរ​ភ្ញៀវ​ពេល​បុណ្យចូលឆ្នាំ​៕S/​