​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ចុះសាកសួរ​សុខ​ទុក​កងកម្លាំងប្រដាប់អាវុធ​ជួរមុខ​ព្រំដែន​កម្ពុជា​.​ឡាវ​

926
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​)៖​កាលពី​ថ្ងៃ​២៤ ខែមីនា​ឆ្នាំ​២០១៨​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​នាយរង​សេនា ធិ​ការ​ចម្រុះ មេបញ្ជាការរង​កងទ័ព​ជើងគោក​។​លោក​វ​ង្សី​វិស្សុត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន វរ​សេនា តូច​៣៩៥ រួមទាំង​នាយ និង​ពល​នគ​បាល​ការពារ​ព្រំដែន​គោក​លេខ​១០៥​។

កម្លាំង​ជា​អង្គភាព​ស​ម្ព័​ន​មេត្រីភាព ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ កំពុង​ឈរជើង​ការពារ​ទឹកដី តាម​បណ្តោយ ព្រំដែន​កម្ពុជា​.​ឡាវ មុន​ឱកាស់​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នា​ចុង​សប្តាហ៍​។ ពិធី​នេះ​មាន ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ មេ​បញ្ជា ការរង ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ថ្នាក់ដឹកនាំ​នគរបាលជាតិ អភិបាលខេត្ត​ព្រះវិហារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​យ៉ាងច្រើន​កុះករ​។​

​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពិត​ជាមាន​អត្ថន័យ​ធំធេង​ណាស់ ដែល​ក្រសួង​ស្ថាប័ន​ស៊ីវិល​មានការ​ចង​ស​ម្ព័​ន​មេត្រីភាព ជាមួយ​កងកម្លាំងប្រដាប់អាវុធ​នៅ​សមរភូមិ​មុខ​។ នេះ​គឺជា​ការរួម​គ្នា​ជួយ​ការពារ​បូរណៈភាព​ទឹកដី ការពារជាតិ​មាតុភូមិ ឱ្យបាន​គង់​វង់​ជា​បន្តទៀត ដើម្បីឱ្យ​តំបន់​ដែល​ធ្លាប់តែ​ឮស្នូ​គ្រាប់កាំភ្លើង ប្រែក្លាយ​ទៅជា​កន្លែង​សប្បាយ រីក រាយ និង​អភិវឌ្ឍ​។

​ជាមួយគ្នា​នោះ​ផងដែរ​លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ ថ្លែង​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​វីរភាព​អង់អាច​ក្លាហាន របស់​នាយទាហាន នាយទាហានរង ពលទាហាន វរៈ​យុទ្ធជន យុទ្ធ​នារី​ទាំងអស់ ដែល​បាននិងកំពុង​បំពេញបេសកកម្ម ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម។ ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ និង​ការការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ថែរក្សា​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​ប្រទេស​បាន​រហូតមកដល់ នាពេល​បច្ចុប្បន្ននេះ​។​

សូមបញ្ជាក់ថា​អំណោយ​ដែល​គណៈប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្តុ​នាំយកមក​ជួយឧបត្ថម្ភ​ដល់​កងទ័ព​ស​ម្ព័​ន​មេត្រីភាព​។នាឱកាស​នោះ​រួមមាន​ទីបញ្ជាការ​វរ​សេនា​តូច​៣៩៥​ថវិការ​ចំនួន​២​លាន​រៀល​រួមទាំង​សម្ភារៈ​បរិក្ខា​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​និង​ជូន​ដល់​នាយទាហាន​នាយទាហានរង​ពលទាហាន​ម្នាក់ៗ​ថវិការ​៥​ម៉ឺន​រៀល។​ឧបត្ថម្ភ​ដល់​អង្គភាព​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥​ថវិការ​ចំនួន​២​លាន​រៀល​រួមទាំង​សម្ភារ​បរិក្ខា​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​និង​ជូន​នាយ​នគរបាល​ពល​នគរបាល​ម្នាក់ៗ​ថវិការ​៥​ម៉ឺន​រៀល​ផងដែរ​៕S/

​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​ចុះសាកសួរ​សុខ​ទុក​កងកម្លាំងប្រដាប់អាវុធ​ជួរមុខ​ព្រំដែន​កម្ពុជា​.​ឡាវ​