​បណ្តា, បន្តុះ, បង្អុរ, ​បញ្ហា, ​បញ្ហា, ​បាត, បាត្រ, ​បាទ, ប្រិមប្រិយ, ប្រិតប្រៀង, ​បម្រាម, ​បន្តឹង, ​ប្រណីតាហារ, ​បៀតបៀន, ​បង្អួត

227

​បណ្តា ( អា​. និ​. ) ជំនុំ​, អស់ ទាំង​, អម្បាល​, ពាក្យ​សម្រាប់​និយាយ ដក រំលែក​ចំនួន​នីមួយ អំពី​ចំនួន​ច្រើន ឱ្យដាច់​ដោយឡែក​ផ្សេង​ ៖ បណ្តា​មនុស្ស ទាំង​៣០​នាក់​នោះ​, មានតែ​មនុស្ស​៥ នាក់​ចេះ​សរសេរ​កើត (​ម​. ព​. ជំនុំ អា​. និ​. ផង​) ។ និ​. អស់ទាំង​, អម្បាលម៉ាន​ ៖ បណ្តាជន​, បណ្តារាស្ត្រ​, បណ្តាក​ម្មករ ទាំងឡាយ ។
​ ​
បន្តុះ ( កិ​. ) ធ្វើឱ្យ​តុះ​, ស្តីថា ឱ្យ​តុះ​គំនិត​តុះ​ប្រាជ្ញា​៖ បន្តុះ​គ្នា​ទាល់តែ ងើបមុខ​មិន​រួច ។ បន្តុះបង្អាប់ ពោល ពាក្យ​បង្អាប់​ឱ្យ​តុះ​គំនិត​តុះ​ប្រាជ្ញា​ឬ​ឱ្យ អាប់ឱន​ថយអំណាច ។
​ ​
បង្អុរ ( កិ​. ) ធ្លាក់ភ្លៀង​, និយាយ​ក្លាយជា បង្អោរ ក៏មាន​, កុំ សរសេរ​តាម ពីព្រោះ​ពាក្យ បង្អោរ នេះ​ដូចជា ឆ្នាំកុរ​, កណ្តុរ​, ខ្នុរ​, សម្បុរ និយាយថា ឆ្នាំ​កោរ​, ក​ណ្តោ​រ​, ខ្នោ​រ​, សម្បោរ ដូច្នោះ​ដែរ​, បើ​គ្រាន់តែ និយាយ​ជា ពាក្យ​សាមញ្ញ​ក៏​មិនជា​អ្វី ឡើយ​, កុំ​សរសេរ​តាម​ហ្នឹង ។
​ ​
​បញ្ហា ប័​ញ​ហា ឬ​ប៉័​ញ​– បា​., សំ​. ( ន​. ) (​បញ្ហា​, ប្រ​គ្ន​) ពាក្យ​ឬ​សេចក្តី ដែលមាន​អាថ៌កំបាំង លុះតែ​អ្នកមាន ប្រាជ្ញា​វាងវៃ​ទើប​អាច​ដឹង​ឬ​លុះតែ​សួរ អ្នកចេះ ទើប​អាច​ដឹង​ច្បា​ស់បាន់ ប្រស្នា​, ចំណោទ​ ៖ ដោះ​បញ្ហា (​ប្រើ​ជា ប្រស្នា វិញ​ក៏បាន​) ។
​ ​
​បញ្ញើក្អែក ប័​ញ​-​ញ៉ើ​– ( ន​. ) មែក​ផ្ញើ​សាំ​ឬ​ផ្ញើប្រាណ​កើតចេញ​អំពី មែកឈើ​ទាំងពួង​មាន​ស្លឹក​ស្រួយ សណ្ឋាន​ផ្សេង​អំពី​ស្លឹកឈើ​នោះ (​មាន ពាក្យ​តំណាល​ថា កើត​ដោយ​សត្វ​ស្លាបមាន​ក្អែក​ជាដើម បន្ទោឧច្ចារៈ​ដាក់​, ហាក់ដូចជា​កើត​ដោយសារ​ក្អែក​ជា ដើម​ផ្ញើទុក​) ។ (​ព​. ប្រ​.)៖ មនុស្ស បញ្ញើក្អែក ឬ​មនុស្ស​ផ្ញើប្រាណ គឺ​មនុស្ស ដែល​ឥត​ផ្ទះ​លំនៅ​ឥត​ទ្រព្យធន​អ្វី​សោះ ទាំងមុខ​ការ​របរ​អ្វីមួយ​ក៏​គ្មាន​ដែរ នៅ ជ្រករ​ស់ទាំង​ត្រដរ​ដោយសារ​គេ ។ កូន​ដែល​កំព្រា​ឥត​ម្តាយ​អាពុក​តាំងពី​នៅ​ជា​ទារក ឬ​ទារិកា​ពុំទាន់​ដឹង​អ្វី សោះ​នៅឡើយ គេ​យកមក​ចិញ្ចឹម​ដូច កូនបង្កើត​, ព​. ទ្រ​. ថា បញ្ញើក្អែក ឬ កូន​បញ្ញើក្អែក ដែរ​៖ វា​ជា​កូន​បញ្ញើក្អែក ទេ ប៉ុន្តែ​ខ្ញុំ​ទុក​វា​ដូចជា​កូនបង្កើត (​ច្រើន តែ​និយាយ​កំបាំងមុខ​) ។
​ ​
​បាត ( ន​. ) ប៉ែក​ខាងក្រោម នៃ​ជម្រៅ​៖ បាត​បឹង​, បាតទន្លេ​, បាត សមុទ្រ​, បាតខ្ទះ​, បាតឆ្នាំង​, បាតដី ។ ផ្ទៃ ដៃ​ឬ​ជើង​៖ បាតដៃ​, បាតជើង ។ គូទ​ ៖ ឈឺ​បាត​, ឫសដូងបាត ។
​ ​
បាត្រ បាត សំ​., បា​. ( ន​. ) (​ប​ត្ត​) ភាជនៈ​ធ្វើ​ដោយ​ដែក​ឬ​ដោយ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត ក្នុង​ពុទ្ធសាសនា​ប្រើ​ការទទួល​ចង្ហាន់​ ៖ បាត្រដែក​, បាត្រដី ។ គ្របបាត្រ (​គម្រប បាត្រ​) ប្រដាប់​សម្រាប់​គ្របពីលើ​មាត់ បាត្រ ។
​ ​
​បាទ បាត សំ​. បា​. ( ន​. ) ជើង (​រ​. ស​.)៖ ព្រះបាទ ។ ឃ្លា​សង្កា​ត់របស់ គាថា​, របស់​កាព្យ​ឃ្លោង​ ៖ បាទ​ទី​១, បាទ​ទី​២…​។ ឈ្មោះ​ប្រាក់​បុរាណ​តម្លៃ ៦០​សេន​៖ ប្រាក់​បាទ ។ ( និ​. ) អើ​, ពាក្យ សម្រាប់​បុរស​ឆ្លើយ​៖ ឆ្លើយ​បាទ​, ទៅ កុំ​ខាន​ហ្ន៎​, បាទ​! ។ ខ្ញុំព្រះបាទម្ចាស់ បុ​. ខ្ញុំ​, ខ្លួន​ខ្ញុំ​, ពាក្យ​សម្រាប់​មន្ត្រី​ស័ក្តិតូច ឬ​រាស្ត្រ ប្រជា​និយាយ​ទៅរក​សេនាបតី​, រដ្ឋមន្ត្រី​, សរសេរ​ជា ខ្ញុំប្របាទ​ម្ចាស់ ក៏មាន ។​
​ ​
ប្រិមប្រិយ –​ប្រី សំ​., បា​. ( គុ​. ) (​ប្រេ​មន ន​. “​មនុស្ស​ឬអ្វីៗ​ដែល ជាទី​ស្រឡាញ់​” + ប្រិ​យ គុ​. “​ដែល​គួរ ឱ្យ​ស្រឡាញ់​, ដែលជា​ទីស្រឡាញ់​”, បា​. បេ​ម + បិ​យ សេចក្តី​ដូច សំ​. ដែរ​) ដែល​ស្រស់ប៉ប្រៃ​គួរឱ្យ​ស្រឡាញ់​, ដែល គួរឱ្យ​ស្រឡាញ់​ក្រៃពេក (​ច្រើន​ប្រើ ប្រិមប្រិយ ជាង​)៖ មុខមាត់​ប្រិមប្រិយ (​ច្រើន​ប្រើ​ចំពោះតែ​មុខមាត់​), ប៉ុន្តែ​ខាង កាព្យ​អាច​ប្រើ​លាយ​ចម្រុះ​គ្នា​បាន​ទាំង ពីរ ដូចជា មើល​មាត់​ក៏​ប្រិមប្រិយ​ហា មាត់​ស្តី​ឥត​ទាស់​ឆ្គង​មើលមុខ​ស្រស់ បំព្រង ទាំង​ដងខ្លួន​ក៏​ប្រេមប្រិយ ។
​ ​
ប្រិតប្រៀង ( កិ​. ) ប្រិត​ដោយ រឹតត្បិត​ឱ្យ​ប្រព្រឹត្ត​ហ្មត់ចត់​ទៀងទាត់ តាម​គតិ​ធម៌​និង​គតិ​ច្បាប់​៖ មាតាបិតា និង​គ្រូ​បា​អាចារ្យ​ប្រិតប្រៀង​បុត្រ​ធីតា និង​សិស្សានុសិស្ស ឱ្យ​កាន់​សុចរិត ប្រព្រឹត្ត​ល្អ​, កូន​ឥត​សណ្តាប់ធ្នាប់ មកពី ម្តាយ​អាពុក​មិន​ប្រិតប្រៀង ។
​ ​
​បម្រាម បំ​-​រ៉ា​ម ( ន​. ) សំបុត្រ ហាមប្រាម​, សេចក្តី​ហាមប្រាម​៖ មាន​បម្រាម​បិទ​នៅ​ជិត​មាត់ទ្វារ ប្រាប់ថា កុំឱ្យ អ្នក​ក្រៅ​ចូល​…​។
​ ​
​បន្តឹង ( កិ​. ) ធ្វើឱ្យ​តឹង​, ទាញ ឱ្យ​តឹង​, តឿន​តឹងរ៉ឹង​រឿយៗ​៖ គេ​បន្តឹង ខ្លាំងណាស់​, សុំ​កុំ​បន្តឹង​ខ្លាំងពេក ។ ( ន​. ) នេសាទុបករណ៍​មួយ​ប្រភេទ ចង ឆ្វាក់​ប្រទាក់​ខ្សែ​ជា​ក្រឡា មាន​ដង​មាន មាត់ មាន​ក្រវិល​រូត សម្រាប់​ដាក់ឱ្យ​ជាប់ សត្វចតុប្បាទ​តូចៗ​ឬ​បក្សី​ចំពួក​ខ្លះ​៖ បន្តឹង ទន្សាយ​, ទន្សាយ​ជាប់​បន្តឹង​, បន្តឹង ក្រួច​អ៊ឺត ។
​ ​
​ប្រណីតាហារ -​ហា សំ​., បា​. ( ន​. ) (​បណីតាហារ​) អាហារ​ដ៏ ប្រណីត​, ម្ហូបចំណី​ដែល​មានឱជារស ឆ្ងាញ់​ពិសា​ដែល​គេ​រៀប​តាក់តែង​ក្នុង ពិធី​មង្គល​ផ្សេងៗ​៖ អ្នកខ្លះ​ដែល​មិនសូវ ធ្លាប់បាន​បរិភោគ ប្រណីតាហារ​, លោតែ បាន​ជួប​ម្តងៗ បរិភោគ​ទាល់តែ​តឹង​ពោះ​ហេលហាល​ចាក់ច្រាស ក៏សឹងមាន​ព្រោះ ជា​អាហារ​ចំពើបមាត់ (​បារ​. ង្រៃ​លា​) ។
​ ​
​បៀតបៀន ( កិ​. ) ជ្រៀត បៀត​, យាយី​, ធ្វើទុក្ខ​ធ្វើ​អ្នកដទៃ​ឱ្យ បាន​សេចក្តី​ក្តៅក្រហាយ​ ៖ កុំ​បៀតបៀន គេ​…​។
​ ​
​បង្អួត ( កិ​. ) សម្តែង​ឱ្យគេ​ដឹង ឱ្យគេ​ស្គាល់​អ្វីៗ ជា​របស់ខ្លួន​ដោយ ដំណើរ​អួត ដើម្បី​នឹង​ឱ្យគេ​ស្ងើច ឱ្យគេ សរសើរ ។ បង្អួតបង្អរ (​ម​. ព​. បង្អរ​) ៕​ ​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ​ជួន ណាត​