​បណ្តែតប្រទីប​អបអរ​កាលពី​ថ្ងៃ​ចេញ​ព្រះវស្សា​មាន​ភ្លៀង​ធ្លាក់​ជាប់​រហូត​

1417
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​នៅ​អាងទឹក​ត្រពាំងថ្ម​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​មាន​កម្មវិធី​បណ្តែតប្រទីប​ដើម្បី​អបអរ​និង​សប្បាយរីករាយ​កាលពី​ថ្ងៃ​ចេញ​ព្រះវស្សា​នា​រាត្រី​ថ្ងៃ​នា​រាត្រី​១៤​កើត​ខែអស្សុជ​ឆ្នាំច ត្រូវ​នឹង​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​កន្លងមក​។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​បណ្តែតប្រទីប​ធ្វើឡើង​ដើម្បី​ភាពត្រជាក់ត្រជុំ និង​អរគុណ​ដល់​ព្រះ​គង្គា ដែល​បានផ្តល់​ទឹក​បរិភោគ​ដល់​មនុស្ស សត្វ ផ្តល់​ទឹក​ប្រើប្រាស ស្រោចស្រព​ដំ​ណៃ​ស្រូវ និង​ដំណាំ រុក្ខជាតិ​ទាំងឡាយ​។​ពិធី​បណ្តែតប្រទីប​ក៏​ដើម្បី​សុំ​សេចក្តី​ស្រណុក​សុខ​សប្បាយ​សម្បូរ​រុងរឿង​ដល់​កូនចៅ ។​សុំ​ឲ្យ​ស្រែចម្ការ​កើត​ទទួលបាន​ភោគផល​ល្អជា​រៀងរាល់ឆ្នាំ ។ សុំអោយ​ក្នុង​ទឹក​មាន​ត្រី មានប​ច្ឆ​:​ជាតិ​ហូរហៀរ​។​

​សមាជិក​សហគមន៍​ទេសចរណ៍​អាង​ត្រពាំងថ្ម​អោយរ​ស្មី​កម្ពុជា​កម្ពុជា​ដឹង​ថ្ងៃទី​២៥​ខែតុលា​ថា​: នៅ​ឆ្នាំ​ខ្លះ មាន​ទាំង​ពិធី​ប្រណាំងទូក​ក្នុង​អាងទឹក​នេះ​ផង​នា​ថ្ងៃ​ចេញ​ព្រះវស្សា​។ ប៉ុន្តែ​ឆ្នាំនេះ អ្វីៗ​ដូចជា​អត្តខាត់ សោះកក្រោះ​ជាង​ឆ្នាំមុនៗ​។​ចឹ​ង​ហើយ​ប្រជាពលរដ្ឋ​ក៏​មិនសូវ​មានចិត្ត​សប្បាយរីករាយ​ទើប​គ្មាន​ពិធី​នោះ​។​
​ប៉ុន្តែ​អ្នកស្រី​ចាន់​នឿន​ដា​ណេ​ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ភ្នំស្រុក​ថា​កម្ម​ពិធី​បុណ្យអុំទូក​អាច​នឹងមាន​ក្នុងពេល​ដំណាល់គ្នា​នៃ​ឱកាស​កម្មវិធី​អុំទូក​ថ្នាក់​ខេត្ត​(​ថ្ងៃទី​១៤-១៥​វិច្ឆិកា​)​និង​ឬ​ថ្នាក់ជាតិ​(​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២១-២២-២៣​ខែវិច្ឆិកា​២០១៨ ) ។​

​សូម​រំលឹកថា​កាល​ថ្ងៃឧបោសថសីល​១៤​កើត​ខែអស្សុជ​នា​រាត្រី​កន្លងមក​ព្រះសង្ឃ​ពុទ្ធបរិស័ទ​បាន​អនុមោទនា​។​ព្រះ​ច័ន្ទ​ក៏​ភ្លឺ​ថ្លា​ស្រស់ត្រកាល​ខ្លាំង​។​ទោះបីជា​ចេញ​វស្សា​ក៏ដោយ​។​ប៉ុន្តែ​នៅ​ខេត្ត​បន្ទាយ​មា​នេ​ជ័យ នៅមុន កំពុង​និង​ក្រោយ​ថ្ងៃ​ចេញ​ព្រះវស្សា​នេះ​មាន​ភ្លៀង​ធ្លាក់ ភ្លៀងរលឹម​ជាប់​រហូត​៕S/

​បណ្តែតប្រទីប​អបអរ​កាលពី​ថ្ងៃ​ចេញ​ព្រះវស្សា​មាន​ភ្លៀង​ធ្លាក់​ជាប់​រហូត​