​បទល្មើស​គ្រឿងញៀន​បង្ក្រាបបាន​ចំនួន​១២៣​ករណី​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២២០​នាក់

864
ចែករម្លែក

(​ក្រចេះ​)៖​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៦ និង​ដើមឆ្នាំ​២០១៧ សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ ក​ន្លាំ​ង​នៃ​អធិការ​រដ្ឋា​ន​ក្រុង​/​ស្រុក ចុះបង្ក្រាប​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​ចំនួន ១២៣​ករណី ឃាត់ខ្លួន​មុខសញ្ញា​សរុប​ចំនួន ២២០​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ២៨​នាក់ ។​

​លោកស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខួប​លើក​ទី​៤៥ ក្រោម​ប្រធានបទ​”​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត​និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​”​។​

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​សរ​ចំរុង​អភិបាលខេត្ត​និង​ជា​ប្រធាន​គណកម្មាធិកា​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តក្រចេះ​ដោយមាន​វត្តមាន​ចូលរួម​ពី​ស្ថាប័ន​អយ្យ​ការណ៍​អម​សាលាដំបូង​ខេត្ត​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​លោក​លោកស្រី​មាតាបិតា​អាណាព្យាបាល​និង​សិស្ស​និស្សិត​ជាច្រើនរូប​នៅ​សាលា​មហោស្រព​ខេត្ត ក្រចេះ​។​
​លោកស្នងកា​នគរបាល​ខេត្ត​បាន​បន្ដថា​ខ្លឹមសារ​នៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៧ គឺ​សំដៅ​ឲ្យ​យើងទាំងអស់គ្នា ទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់​វិស័យ កងកម្លាំងប្រដាប់អាវុធ អាណាព្យាបាល និស្សិត សិស្សានុសិស្ស ត្រូវតែ​ខិតខំ​ឲ្យ​មានការ​យល់ដឹង​ខ្លួនឯង​។

​ក្នុងនោះ​ធ្វើការ​អប់រំ​ដល់​កូនចៅ នៅតាម​គ្រួសារ​នីមួយៗ សហគមន៍ មូលដ្ឋាន និង​គ្រឹះស្ថានសិក្សា​ឲ្យ​កាន់តែ​យល់ដឹង​ឡើង និង​បាន​ច្បាស់ ដោយ​យើងទាំងអស់គ្នា​ត្រូវ​ឆ្លើយថា​ទេ ចំពោះ​គ្រឿងញៀន ជាពិសេស កុមារ​និង​យុវជន មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​បង្កា​ដើម្បី ទប់ស្កាត់ ការប្រើប្រាស់​គ្រឿងញៀន តាម​គ្រប់​រូបភាព​។​

​លោក​បាន​បន្ថែមថា​មន្ត្រី​ជំនាញ​ត្រូវអនុវត្ត​ឲ​បាន​ម៉ត់ចត់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​រូបភាព​លើ​វិធានការណ៍​បង្ក្រាប​ឲ​មាន​ប្រសិទ្ធភាព​។​សិស្សានុសិស្ស​ម្នាក់​តំណាង​ឲ្យ​សិស្ស​ដែល​បាន​ចូលរួម បាន​ឲ្យ​ដឹង​ចំណាប់អារម្មណ៍​ថា បញ្ហា​គ្រឿងញៀន បាន​ជះឥទ្ធិពល​យ៉ាង​ខ្លះ​ដល់​អា​នាគ​ត​យុវជន យុវនារី ព្រមទាំង​បាន​បំផ្លាញ​នូវ​កិត្តិយស​គ្រួសារ និង​សង្គមជាតិ​។​

​លោក សរ ចំរុង​អភិបាល​ខេត្តក្រចេះ​បាន​លើកឡើងថា​គ្រឿងញៀន​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​ទ្រង់ទ្រាយ និង​វិសាល​ភាពខុសៗ​គ្នា ទៅតាម​តំបន់ និង​តាម​ប្រទេស​នីមួយៗ ។ ដោយឡែក​នៅក្នុង​ខេត្តក្រចេះ ក៏​កំពុងតែជួបប្រទះ​នូវ​បញ្ហា​ដូចគ្នា គ្រឿងញៀន​ដែល​ប្រើ​ច្រើនជាងគេ ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ។

​លោក​អភិបាលខេត្ត​ក៏បាន​ជម្រុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អាណាព្យាបាល​ត្រូវ​សហកា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​

លោក សរ ចំរុង​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើរ​ដល់​ប្អូនៗ​ក្មួយៗ​សិស្សានុសិស្ស និស្សិត​ទាំងអស់​ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវធ្វើ​ខ្លួន​ឲ្យ​ប្រែក្លាយ​ទៅជា​ពលរដ្ឋ​ល្អ ប្រកបដោយ​ថាមពល និង​ជា​ធនធាន​ដ៏​មាន​សក្ដានុពល​សម្រាប់​គ្រួសារ និង​សង្គមជាតិ ។ បើ​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុកម្តាយ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវមាន​ការទទួលខុសត្រូវ​ច​ពោះ​ខ្លួនឯង ចំពោះ​មិត្តភក្តិ និង​ត្រូវ​ចេះ​ណែនាំ​គ្នា​ទៅវិញទៅមក អំពី គ្រោះថ្នាក់​នៃ​ការប្រើ​គ្រឿងញៀន ៕ ​ដោយ ៖សេង​ឃួន

បទល្មើស​គ្រឿងញៀន​បាន​ចំនួន​១២៣​ករណី​និង​ឃាត់ខ្លួន​មនុស្ស​បាន​២២០​នាក់​ក្នុង​ឆ្នាំ​២០១៦-២០១៧(​រូប​៖​សេង​ឃួន​)​
បទល្មើស​គ្រឿងញៀន​បាន​ចំនួន​១២៣​ករណី​និង​ឃាត់ខ្លួន​មនុស្ស​បាន​២២០​នាក់​ក្នុង​ឆ្នាំ​២០១៦-២០១៧(​រូប​៖​សេង​ឃួន​)​