​បន្ត​ថែទាំ​ចំណុច​ខ្លះ​លើផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៦​ដែល​ខូច​

604
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​បន្ទាយមានជ័យ​:​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​សហ​ការ​នឹង​ផ្នែក​ពាក់ព័ន្ធ​បាន​បន្ត​ថែទាំ​ចំណុច​ខ្លះ​លើផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៦ ដែល​ខូច​ជា​សំបុកមាន់​,​ប្រេះស្រាំ ។​

​លោក​គឹម​សុវណ្ណ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ព្ជា​ន​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​កាលពី​ថ្ងៃទី​២៨​ខែឧសភា​ថា : ក្នុង​សកម្មភាព​ការងារ​ថែទាំ​ផ្លូវ ដោយ​លុប​សំបុកមាន់​និង​ស្នាម​ប្រេះ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ ៥ របស់​មន្ទីរ​បាន​នឹង​បន្តធ្វើ​។

​ក្រៅពីនោះ ក៏មាន​ការជួសជុល ថែទាំ​ប​ង្កោ​ល​ចំណាំង បង្គោល​ស្លាក​ចរាចរណ៍​ស្លាក​ប្រាប់​ទិស​ការកាប់​ឆ្ការ​ស​ម្អា​ត់​ស្មៅ​ព្រៃ​បន្លា​ការ​លាប​គំនូស​ទ្រូងផ្លូវ​ជាដើម​៕S/


​រូបថត : បន្ត​ថែទាំ​ចំណុច​ខ្លះ​លើផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៦ ដែល​ខូច​សំបុកមាន់​,​ប្រេះស្រាំ (​រូប​: សហការី​)​