​បន្ត​ពង្រឹង​ការអនុវត្ត​សិទ្ធិ​មូលដ្ឋាន​ទាំង​៤​របស់​កុមារ​និង​ការពារ​ពី​ការរំលោភបំពាន​

1125
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​នេះ​ជា​សារ​និង​សំដី​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រី​ជំនាញ​អប់រំ​និង​មន្ត្រី​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុងឱកាស​ខួប​ទី​៦៩​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ឆ្នាំ​២០១៨​ដែល​សហការ​រៀបចំ​ដោយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​និង​អង្គការ​តំណ​ត់​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​ទួល​ពង្រ​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ។​

​តំណាង​កុមារ​បាន​ឡើង​អាន​ពី​ប្រវត្តិ​នៃ​ការ​ប្រា​ព្ធ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ដើម្បី​រំលឹក​នូវ​ព្រឹត្តិការណ៍​វិនាសកម្ម​របស់​ពួក​ហ្វា​ស​ស៊ី​ស​ហៅ​អី​ត្លែរ​ដែល​កាប់សម្លាប់​ស្ត្រី​និង​កុមារ​នៅ​ប្រទេស​ឆែក​និង​នៅ​ប្រទេស​បារាំង​អំឡុង​សង្គ្រាមលោកលើកទី​២​និង​រួមគ្នា​ទប់ស្កាត់​អំពើ​ហឹ​ង្សា​រ​ដើម្បី​ថែរក្សា​សន្តិភាព​ពិ​ភាព​លោក​និង​ជម្រុញ​អភិវឌ្ឍន៍​កុមារ​នៅ​គ្រប់​ប្រទេស ។​

​លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ថ្លែងថា : ក្រោម​ម្លប់​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​នាបច្ចុប្បន្ន ពលរដ្ឋ​និង​ក្មួយៗ​កុមារ​បាន​សប្បាយ​ណាស់ ប៉ុន្តែ​ក្មួយៗ​ត្រូវតែ​ចងចាំ​នូវ​នូវ​ប្រវត្តិ​ទិវា​កុមារ​១​មិថុនា​នេះ​ផង​និង​ប្រវត្តិ​កុមារ​កម្ពុជា​ក្នុង​នរកលោកិយ​សម័យ​ប៉ុលពត​កន្លងមក​។​

លោក​បន្តថា ទន្ទឹមនឹង​ជូនពរ​ក្មួយៗ ក្នុងនាម​ម​ន្ទិ​រ​និង​អាជ្ញាធរ ក៏​ដូច​ដៃគូ​អភិវឌ្ឍន៍​លោក​សុំ​ណូ​ម​ពរ​កុមារ​បំពេញ​ករណី​កិច្ច​របស់ខ្លួន តាម​ការប្រឡងប្រណាំង ៣ គឺ​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ។​

លោក​អ៊ុច​គ្រឹ​ស្នា​អនុប្រធាន​ក្រុម​បណ្តាញ​អង្គការ​គាំទ្រ​គុណភាព​អប់រំ​ខេត្តបន្ទាយមានជ័យ​បាន​សាទរ​នឹង​ទិវា​នេះ​ក៏ដូចជា​គាំទ្រ​ការអនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ហើយ​ស្នើ​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​ការ​អនុត្ត​សិ​ទ្ធុ​ិ​មូលដ្ឋាន​ធំៗ​ទាំង​៤ របស់​កុមារ​រួមមាន :​ទី​១ – សិទ្ធិ​រស់រានមានជីវិត​។​

ទី​២-​សិ​ទ្ធុ​ិ​ក្នុងការ​អភិវឌ្ឍន៍​។​ទី​៣- សិទ្ធិ​ទទួលបាន​ការពារ​និង​ទី​៤- សិទ្ធិ​ក្នុងការ​ចូលរួម​។​ជា​ក្តី​អំណរ​និង​រីករាយ​នឹង​ទិវា​នេះ កុមារ​សិស្សសាលា​បឋមសិក្សា​ទួល​ពង្រ​និង​សាលា​តំណក់​ទឹកបាន​សម្តែងរ​បាំ​ជូនពរ របាំ​ក្បាច​ផ្កា​ក្រមា​ដ៏​ស្រស់​និង​រស់​រវើក ។​ជា​កិច្ចបញ្ចប់​ពិធី​នោះ លោកស្រី​ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​គាំទ្រ​បន្ថែម​លើ​ស្មារតី​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ។

មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ដៃគូ​អភិវឌ្ឍន៍ មាតាបិតា​សិស្ស​និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ត្រុ​វ​រួមដៃគ្នា​ទប់ស្កាត់ ការពារ​ការរំលោភបំពាន​គ្រប់​ទម្រង់​លើ​កុមារ​។ផ្ទុយទៅវិញ ត្រូវ​រួមគ្នា​ជម្រុញ​លើកទឹកចិត្ត​គាំពា អភិវឌ្ឍន៍​កុមារ​អោយ​ពួកគេ​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​និង​មាន​អនាគត​រុងរឿង​៕S/

​បន្ត​ពង្រឹង​ការអនុវត្ត​សិទ្ធិ​មូលដ្ឋាន​ទាំង​៤​របស់​កុមារ​និង​ការពារ​ពី​ការរំលោភបំពាន​