​បន្ទាប់ពី​ដឹងថា​ជា​ក្មេង​កំព្រា​ឪពុក​ខាង​ស្រី​ដឹង​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​

365

(​បាត់ដំបង​)​យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សង្កែ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៧​តាម​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ខាង​ស្រី​ពីបទ​ពង្រត់​កូន​គាត់​ជាង​១០​ថ្ងៃ​ពេលដែល​ពួកគេ​ធ្វើការ​ជាមួយគ្នា​នៅ​ក្រុមហ៊ុន​ធ្វើ​ស៊ីម៉ង់ត៍​ចិន​នៅក្បែ​ជើងភ្នំ​ដូន​មា​យ​ក្នុង​ឃុំ​ស្តៅ​ស្រុក​រតនមណ្ឌល​ហើយ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

​លោក​មួង​ឡាន​អធិការនគរបាល​ស្រុក​សង្កែ​បាន​ឳ្យ​ដឹងថា​យុវជន​សង្ស័យ​ឈ្មោះ​គង់​រិទ្ធី​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​បាឡាត់​ឃុំ​ន​រា​ស្រុក​សង្កែ​។​ចំណែក​យុវតី​រងគ្រោះ​ឈ្មោះ​វ​.​ន​.​ឆ​.​វ​អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​ដូន​មា​យ​ឃុំ​ស្តៅ​ស្រុក​រតនមណ្ឌល​។​

លោក​ប្រាជ្ញ​វាសនា​អាយុ​៥០​ឆ្នាំ​ត្រូវជា​ឪពុក​នារី​រងគ្រោះ​បានមក​ប្តឹង​និង​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឳ្យ​ជួយ​តាមរក​កូនស្រី​របស់លោក​ដែល​បាន​បាត់​រយៈពេល​ជិត​១០​ថ្ងៃ​មកហើយ​ដោយ​សង្ស័យថា​ឈ្មោះ​គង់​រិទ្ធី​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​បាឡាត់​ឃុំ​ន​រា​ស្រុក​សង្កែ​ដែល​ពួកគេ​ទាំងពីរ​នាក់​នៅ​ធ្វើការ​ជាមួយគ្នា​ក្នុង​ក្រុមហ៊ុន​ធ្វើ​ស៊ីម៉ង់ត៍​ចិន​នៅក្បែ​ជើងភ្នំ​ដូន​មា​យ​ក្នុង​ឃុំ​ស្តៅ​ស្រុក​រតនមណ្ឌល​៕S/​ដោយ​៖​ដោយៈ​គ្រញូង​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​រូប​ថ​តៈ​យុវជន​សង្ស័យ​ឈ្មោះ​គង់ រិទ្ធី​